សមត្ថកិច្វ បញ្ជួនបុរសពីរនាក់ ទៅអយ្យការអម សាលាដំបូងខេត្ត ពាក់ព័ន្ធប្រព្រឹត្ត បទល្មើសចរាចរណ៍

ស្វាយរៀង៖ បើតាមន្ត្រីនៃការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀង បានអោយដឹងថានៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០១៦ ម៉ោង៨ព្រឹកនេះថា ការិយាល័យចរាចរណ៍ ផ្លូវគោក ខេត្តសម្រេចបញ្ជួនខ្លួនបុរស ២ នាក់ ទៅកាន់អយ្យការអម សាលាដំបូងខេត្ត ហើយដោយបានចោទប្រកាន់ ពីបទ បើកម៉ូតូមានជាតិស្រវឹង បំផ្លាញសំភារៈ នគរបាលចរាចរណ៍ គំរាមដុតអធិការដ្ឋាន នគរបាលស្រុក ស្វាយទាបនិង មើលងាយសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ចនគរបាល ។

មន្ត្រីរូបនោះបាន អោយដឹងទៀតថា កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលា ម៉ោង១៨និង៤៥ នាទីយប់ កម្លាំងនគរបាលចរាចរណ៍ ស្រុកស្វាយទាប សហការ ជាមួយកម្លាំងអាវុធហត្ថ ស្រុកបានចុះ ត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី និងត្រួតពិនិត្យ អ្នកបើកបរក្រោម ឥទ្ធិពលជាតិស្រវឹង ត្រង់ចំណុច ផ្លូវជាតិលេខ១ ភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ស្របពេលនោះ ក៏មានឈ្មោះ ម៉ឹក សខ្ជា អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន បានជិះម៉ូតូ ហុងដាឌ្រីម ស៊េរី២០១៥ រូមដំណើរដោយឈ្មោះ អាំ សាល អាយុ៣២ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរ បានជិះម៉ូតូមក ដល់គោលដៅ កន្លែងមន្ត្រីអនុវត្ត ច្បាប់ហើយបានទាត់បង្គោល សាជីខូចអស់ ចំនួន ៣ និងបែកដំបងភ្លើង សញ្ញាចរាចរណ៍ ចំនួន ១ ដែលដាក់នៅលើ ទ្រូងផ្លូវ ភ្លាមនោះកម្លាំង បានចាប់ឃាត់ខ្លួនជន បង្កទាំងពីរ ហើយធ្វើការត្រួតពិនិត្យជាតិអាកុល តាមការពិនិត្យ អ្នកបើកបរ មានកម្រិតជាតិអាកុល ០,៩២មីលីក្រាម/១លីត្រខ្យល់ និងអ្នករួមដំណើរ មានកម្រិត ០,៨៦មីលីក្រាម/១លីត្រខ្យល់ ។

ដោយពិនិត្យឃើញថា ជនបង្កបានប្រព្រឹត្តិ បទល្មើស ដូច្នេះហើយទើបការិយាល័យ បានរៀបចំកសាងសំណុំរឿង បញ្ជួនទៅអយ្យការអម សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕

សមត្ថកិច្វ បញ្ជួនបុរសពីរនាក់ ទៅអយ្យការអម សាលាដំបូងខេត្ត ពាក់ព័ន្ធប្រព្រឹត្ត បទល្មើសចរាចរណ៍
សមត្ថកិច្វ បញ្ជួនបុរសពីរនាក់ ទៅអយ្យការអម សាលាដំបូងខេត្ត ពាក់ព័ន្ធប្រព្រឹត្ត បទល្មើសចរាចរណ៍
សមត្ថកិច្វ បញ្ជួនបុរសពីរនាក់ ទៅអយ្យការអម សាលាដំបូងខេត្ត ពាក់ព័ន្ធប្រព្រឹត្ត បទល្មើសចរាចរណ៍

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត