ក្រសួងយុត្តិធម៌​ពិភាក្សា​ជាមួយ IPU ទាក់ទង​សិទ្ធមនុស្ស​នៅ​កម្ពុជា​

Doliprane TVC

ភ្នំពេញ​៖ លោក អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​នៃ​ក្រសួងយុត្តិធម៌​បាន បាន​ជួ​​ប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ គណៈកម្មាធិការ សិទ្ធិមនុស្ស នៃ​សហភាព​អន្ដរ​សភា (IPU) ដោយ​ក្នុងនេះ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សិទ្ធមនុស្ស​នៅ​កម្ពុជា​និង​បញ្ហា​ការចាប់ខ្លួន​មន្ត្រី​គណៈបក្សប្រឆាំង​នា​កន្លងមក​។​ក្នុងជំនួប​កិច្ចពិភាក្សា​រវាង​ក្រសួងយុត្តិធម៌​និង​គណៈប្រតិភូ IPU នេះ​បាន​ធ្វើឡើង​នៅក្នុង​ទីស្តីការក្រសួង​យុត្តិធម៌​នា​ព្រឹក​ថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លងមក​។​

ក្រសួងយុត្តិធម៌​ពិភាក្សា​ជាមួយ IPU ទាក់ទង​សិទ្ធមនុស្ស​នៅ​កម្ពុជា​

តាម​ប្រភពពី​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ឱ្យដឹងថា​ក្នុងជំនួប​ពិភាក្សា​នេះ​បាន​ផ្តោត​សំខាន់​លើ​កិច្ច​ក​ការ​ជាច្រើន​ក្នុងនេះ​មាន​ទាំង​ការចាប់ខ្លួន​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ការសុំ​ឱ្យមាន​ការដោះលែង​លោក ហុង សុខ​ហ៊ួ​រ តំណាង​រា​
​ស្ត្រ គណបក្ស​សម រង្ស៊ី និង​សកម្មជន ១៤​នាក់​ផ្សេងទៀត ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ជាដើម​៕ ដេប៉ូ​

ក្រសួងយុត្តិធម៌​ពិភាក្សា​ជាមួយ IPU ទាក់ទង​សិទ្ធមនុស្ស​នៅ​កម្ពុជា​