ប្រមុខដឹកនាំ ៤ប្រទេសនៅអាស៊ី ថតរូប Selfie ដោយស្នាមញញឹម

ភ្នំពេញ៖ ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់ លោក លី សៀនឡុង នាយករដ្ឋមន្រ្តី នៃប្រទេសិង្ហបុរី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ បានបង្ហាញពីភាពស្និទ្ធស្នាលរវាងប្រមុខដឹកនាំ នៃបណ្តាប្រទេសចំនួនបួន គឺកម្ពុជា-វៀតណាម-ឡាវ-សិង្ហបុរី បានថតរូប Selfie រួមគ្នាខណៈចូលរួមក្នុងកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-អាមេរិក ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។

រូបថតមួយសន្លឹក ដែលថត Selfie ដោយលោក លី សៀន ឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី នោះ បានបង្ហាញពីស្នាមញញឹមរួមគ្នា ជាមួយនឹងបណ្តាមេដឹកនាំប្រទេសចំនួនបីផ្សេងទៀត រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក ង្វៀន តាន់យុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ថុងលួន ស៊ីសូលីត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យឡាវ៕

ប្រមុខដឹកនាំ ៤ប្រទេសនៅអាស៊ី ថតរូប Selfie ដោយស្នាមញញឹម