លោក ភឿង សុភ័ណ្ឌ និងលោក ប៉ែន សុផល ត្រូវបានតម្លើងឋានៈ ជាស្ថាបត្យករអាស៊ាន

ភ្នំពេញ៖ លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជា អគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា និង លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវបានគណៈ ស្ថាបត្យករកម្ពុជា តម្លើងឋានៈជា ស្ថាបត្យករអាស៊ាន ។

ការតម្លើងឋានៈ មន្រ្តីជាន់ខ្ពស់ទាំងពីរ រូបខាងលើនេះ បានធ្វើឡើងនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វឌ្ឍនភាពវិស័យ ស្ថាបត្យកម្ម សំណង់ និងក្របខ័ណ្ឌ នគរូបនីយកម្ម និងស្ថាបត្យកម្មនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រកប ដោយចីរភាព នៅទីស្តីការក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ភឿង សុភ័ណ្ឌ ជាស្ថាបត្យករ ដែលមានបទពិសោធន៍ និងទទួលបាន សញ្ញាប័ត្របំណាច់កម្មវិធី សិក្សា៦ឆ្នាំ ស្ថាបត្យករ មកពីប្រទេសបារាំង (Architecte DPLG) សញ្ញាប័ត្រ បំណាច់កម្មិធី សិក្សា៣ឆ្នាំ ជំនាញសំណង់ នៅវិទ្យាស្ថាន ជាន់ខ្ពស់សំណង់បារាំង (ISCO) និងជាសាស្រ្តចារ្យ បង្រៀន នៅសកល វិទ្យាល័យនតុ័ន សកលិទ្យាល័យ មេគង្គកម្ពុជា និងសកលវិទ្យាល័យ បញ្ញាសាស្រ្ត ហើយក៏ជាអតីត ព្រឹទ្ធបុរសនៅ មហាវិទ្យាល័យ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា។ រីឯលោក ប៉ែន សុផល ក៏ជាបេក្ខជនដែលមាន សមត្ថភាពខ្ពស់ មានបទពិសោធន៍ និងជំនាញច្បាស់លាស់ លើវិស័យ ស្ថាបត្យកម្ម នេះផងដែរ។

លោក ភឿង សុភ័ណ្ឌ ដែលទទួល បានការតម្លើងឋានៈ ជាស្ថាបត្យករ អាស៊ាន បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ ពួកយើង និងធ្វើបទបង្ហាញ ដើម្បីឆ្លងគណៈ ស្ថាបត្យករកម្ពុជា ដើម្បីក្លាយទៅជា ស្ថាបត្យករអាស៊ាន កម្ពុជាយើងមិនទាន់ មានស្ថាបត្យករ អាស៊ាននៅឡើយទេ ដោយយើងចូលជា សមាជិកអាស៊ាន ក្រោយគេ ខណៈប្រទេសជាសមាជិក អាស៊ានទាំងអស់ គេបានបញ្ចូលស្ថាបត្យករ របស់គេជា ស្ថាបត្យករ អាស៊ាន រួចហើយនោះ។

ស្ថាបត្យករអាស៊ាន រូបនេះបានអំពានាវថា” ខ្ញុំសូមឲ្យស្ថាបត្យករ ទាំងអស់នៅ ទូទាំងប្រទេស រួមសាមគ្គីគ្នា ជួយការពារ លើវិស័យ ស្ថាបត្យកម្ម សំណង់យើងនេះ ឲ្យមានការរីកចំរើន រុងរឿង ដូចបុព្វបុរស យើងបានធ្វើជាគំរូ ដែលបានបន្សល់ទុក នូស្នាដៃដ៏ល្អឯក ទុកជាកេរ្តិ៍មរតកដល់មនុស្សខ្មែរ គ្រប់ជំនាន់ក្រោយ និង និងសូមអំពាវនាវ ដល់គ្រប់ ស្ថាប័នរដ្ឋ ឯកជន  និងអង្គការ ក្រៅរដ្ឋាភិបាល បន្តគាំទ្រលើកទឹកចិត្ត និងប្រើប្រាស់ ឲ្យអស់ លទ្ធភាព នូវ អ្វីជារបស់ខ្មែរ គឺធនធានមនុស្សខ្មែរ ដែលមានចំណដឹង ចំណធ្វើ បទពិសោធន៍ខ្មែរ ពេទកោសល្យខ្មែរ ញើសឈាមខ្មែរ ដើម្បីការស្ថាបនា កសាងមាតុភូមិខ្មែរ យើងទាំងអស់គ្នាប្រកប ដោយថេរភាព រក្សាបាននូវ អត្តសញ្ញាណជាតិ បែបទំនើប”។

សូមបញ្ជាក់ថា ស្ថាបត្យករនៃបណ្តា ប្រទេសជាសមាជិក អាស៊ានរួមមាន៖ ប្រទេសសាំងហ្កាពួរ មានស្ថាបត្យករ ចំនួន១០០០នាក់ ក្នុងនោះចូលជា ស្ថាបត្យករអាស៊ាន ៧៨នាក់ ម៉ាឡេស៊ីមាន ១៨៤០រូប ៣៥ជាស្ថាបត្យករ អាស៊ាន ថៃមាន ២៧៨០រូប ជាស្ថាបត្យករ អាស៊ាន ១៧រូប ឥណ្ឌូនេស៊ី មាន៦០០០រូប ៩០ជាស្ថាបត្យករ អាស៊ាន ព្រុយណេមាន ៩៨រូប ១រូបជាស្ថាបត្យករអាស៊ាន វៀតណាមមាន ៤១០២រូប ៩រូប ជាស្ថាបត្យករ អាស៊ាន មីយ៉ាន់ម៉ាមាន ៤១៣រូប ១២រូប ជាស្ថាបត្យករ អាស៊ាន ហ្វីលីពីនមាន ៧៦០៧៨រូប ៥២រូប ជាស្ថាបត្យករ អាស៊ាន ឡាវ២៥៦នាក់ ៦នាក់ ជាស្ថាបត្យករអាស៊ាន និងកម្ពុជាយើងមាន ២៣៤៧នាក់ ២នាក់ បានតម្លើងឋានៈ ជាស្ថាបត្យករ អាស៊ាន៕

លោក ភឿង សុភ័ណ្ឌ និងលោក ប៉ែន សុផល ត្រូវបានតម្លើងឋានៈ ជាស្ថាបត្យករអាស៊ាន

លោក ភឿង សុភ័ណ្ឌ និងលោក ប៉ែន សុផល ត្រូវបានតម្លើងឋានៈ ជាស្ថាបត្យករអាស៊ាន

លោក ភឿង សុភ័ណ្ឌ និងលោក ប៉ែន សុផល ត្រូវបានតម្លើងឋានៈ ជាស្ថាបត្យករអាស៊ាន