ក្រសួងការងារ ធ្វើទំនើបកម្ម រចនាសម្ព័ន្ធ ឧស្សាហកម្ម ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មជំនាញ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្ម ផ្អែកលើជំនាញត្រឹមត្រូវ ឆ្នាំ២០២៥  សំដៅផ្លាស់ប្ដូរពីឧស្សាហកម្ម ដែលមានតម្លៃបន្ថែម ទាបទៅជា ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែង និងផលិតភាពការងារ។

លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានថ្លែងនៅក្នុងកម្មវិធី សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៥ ទិសដៅការងារឆ្នាំ២០១៦នេះថា “រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ដែលមានភាពប្រទាក់ក្រឡាគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ព្រមទាំងទាញយកប្រយោជន៍ ពីសក្តានុពលនៃគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យ ជំរុញកែប្រែឧស្សាហកម្មនៅកម្ពុជា”។

លោកបន្តថា ជាមួយកម្មវិធីកែទម្រង់ស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្ដ ចុតកោណ ដំណាក់ កាលទី៣ របស់រដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញ នូវផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ២០១៤ -២០១៨។
លោករដ្ឋមន្រ្តីបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំ បានប្រមូលផ្ដុំលើអាទិភាព ៥រួមមាន៖ ទី១- ការអភិវឌ្ឍន៍ លក្ខខណ្ឌការងារ និងសុខដុមនីយកម្ម ក្នុងទំនាក់ទំនង វិជ្ជាជីវៈ , ទី២- ការអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស , ទី៣-ការអភិវឌ្ឍន៍មុខរបរ និងការងារ , ទី៤-ការអភិវឌ្ឍន៍ របបសន្ដិសុខ សង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោម បទបញ្ញតិ នៃច្បាប់ស្ដីពីការងារ និងទី៥- ការពង្រឹងអភិបាលកិច្ចល្អ ដោយបានអនុវត្ត តាមផែនការសកម្មភាពសំខាន់ៗ។

សូមបញ្ជាក់ថា ក្រសួងការងារ បានខិតខំយកចិត្តទុកដាក់ និងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីសំដៅបង្កើត នូវប្រសិទ្ធការងារឲ្យកាន់តែខ្ពស់៕

ក្រសួងការងារ ធ្វើទំនើបកម្ម រចនាសម្ព័ន្ធ ឧស្សាហកម្ម ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មជំនាញ

ក្រសួងការងារ ធ្វើទំនើបកម្ម រចនាសម្ព័ន្ធ ឧស្សាហកម្ម ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មជំនាញ