អ្នកបម្រើការងារ នៅសណ្ឋាគារ ឆ្នេរសុខា (សុខាអូតែល) ធ្លាក់ពីលើកាំជណ្តើរ ផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ

ព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩៖៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ការងារ លើបុគ្គលិកឈ្មោះ ញ៉ែត អុល ភេទប្រុស បម្រើការងារ នៅសណ្ឋាគារ ឆ្នេរសុខា(សុខាអូតែល) នៅសង្កាត់៤ ក្រុងព្រះសីហនុ។ មូលហេតុបណ្តាល មកពីជនរងគ្រោះ មានការធ្វេសប្រហែស ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានធ្លាក់ពីលើជណ្តើរកំពស់ ៣.៤០ ម៉ែត្រ(ពេលឡើងធ្វើវ៉ានខ្សល់ម៉ាសីុនសំងួត) បណ្តាលឱ្យ ផុងលលាដ៍ក្បាល ផ្នែកខាងលើ និងបាក់ករ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ មន្ត្រី ប.ស.ស ខេត្តបានធ្វើការ សម្របសម្រួល ដឹកបញ្ជូនសពទៅផ្ទះ ជនរងគ្រោះទៅ លំនៅស្ថាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ប.ស.ស សូមអំពាវនាវដល់កម្មករ និយោជិត ឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ពេល បំពេញការងារ។