ហាងខារ៉ាអូខេ ក្រោយមន្ទីរ ពេទ្យកុមារជាតិ ទាក់ទាញនិស្សិត សិស្ស ចូលច្រៀងបានច្រើន

ភ្នំពេញ ៖ ទីតាំងហាង ខារ៉ាអូខេមួយកន្លែង ស្ថិតនៅខាងក្រោយមន្ទីរ ពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីយុវជននារី ដែលជានិស្សិត សិស្ស ។

ប្រភពព័ត៌មានពីអ្នករស់នៅក្បែរនោះបានឲ្យដឹងថា តាំងពីម៉ោង១០ព្រឹក គេឃើញម៉ូតូជាច្រើនគ្រឿង ចតតម្រៀបគ្នា នៅមុខហាងខារ៉ាអូខេនេះ ។ ប៉ុន្មានថ្ងៃមុនគេឃើញហាងនេះដាក់ស្លាកថា រ៉ូមែនទិកខារ៉ាអូខេ តែពេលនេះ ម្ចាស់ហាងបានដកយីហោនោះចោលហើយ ។ ទំនងជាមាននិស្សិត សិស្ស និងអ្នកមានចូលចិត្ត ខាងច្រៀងស្គាល់ទីតាំងនេះអស់ហើយ ។

តើជាកំហុសឆ្គងឬទេ ចំពោះហាងខារាអូខេនេះ? វា មិនខុសទេ ! តែគេសង្កេតឃើញ យុវជននារីនៃកម្ពុជា ពពាក់ពពួនចូលកម្សាន្ត ភ្លេចការសិក្សាររៀនសូត្រ។ ពួកគេទាំងហ្វូងនាំគ្នាចូលច្រៀង ឬលើសពីច្រៀង នៅក្នុងហាងខារាអូខេនេះ ។

សង្ឃឹមថា អាជ្ញាធរខណ្ឌទួលគោក នឹងលបចុះទៅមើល ថាតើមានសិស្ស និស្សិត ដែលញៀននឹងការច្រៀង ដូច ប្រជាពលរដ្ឋរាយការណ៍មែនទេ  ៕