កម្មករ​រោងចក្រ​អ៊ែដ្យាយល៍ ស្វេតថឺ​ស្នើ​ក្រសួង​ការងារ​ដោះស្រាយ​តាម​ការ​សន្យា

តំណាង​កម្មករ​រោងចក្រ​អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) នៅ​ខេត្ត​កំពង់ស្ពឺ ប្រមាណ​៣០​នាក់ និង​តំណាង​សហជីព ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​នេះ ដោះស្រាយ​បញ្ហា​នៅ​ក្នុង​រោងចក្រ ដែល​ក្រសួង​ធ្លាប់​សន្យា​កន្លង​មក។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ នេះ តំណាង​កម្មករ និង​សហជីព​ស្នើ​ឲ្យ​ក្រសួង​ការងារ ពន្លឿន​នីតិវិធី​​ដើម្បី​ឲ្យ​កម្មករ​ប្រមាណ ៤០០​នាក់​ដែល​រោងចក្រ​បញ្ឈប់​ឲ្យ​បាន​ចូល​ធ្វើការ​វិញ និង​បន្ត​ដាក់​លិខិត​ទៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​បង្កក​ការ​នាំ​ចេញ​ផលិតផល ពី​រោងចក្រ​នេះ នៅ​ទីផ្សារ​បរទេស។

វិវាទ​រវាង​កម្មករ និង​រោងចក្រ​អ៊ែដ្យាយល៍ ស្វេតថឺ កើត​ឡើង​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ពេល​ខាង​ភាគី​រោងចក្រ​បាន​រើស​កម្មករ​មក​បង្គ្រប់​ចំនួន​កម្មករ​ដែល​ចេញ​ធ្វើ​កូដកម្ម​ប្រមាណ​៤០០​នាក់ ដែល​ទាមទារ​លក្ខខណ្ឌ​​មួយ​ចំនួន ក្នុង​នោះ គឺ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​គិត​តម្លៃ​ឡូត៍​តាម​ស្តង់ដារ បន្ថែម​លុយ​បាយ ថែម​ម៉ោង ២​ដុល្លារ​ទៀត និង​ដក​រដ្ឋបាល​ចេញ​ពី​រោងចក្រ​ជាដើម។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។