សិក្ខាសាលា​ស្តីពី ការវិភាគ​អំពី​ផលប៉ះពាល់​ទៅលើ​គោលនយោបាយ ពាណិជ្ជកម្ម

ភ្នំពេញ: ​សិក្ខាសាលា​ស្តីពី ការវិភាគ​អំពី​ផលប៉ះពាល់ ទៅលើ​គោលនយោបាយ​ពាណិជ្ជកម្ម នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​សហភាព​អឺរ៉ុប​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) និង​ការបើក​ច្រក​ទីផ្សារ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង ក្រសួងពាណិជ្ជកម្ម និង UNCTAD ត្រូ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​ជា​អធិបតី​ក្នុងការ​ថ្លែង​សុន្ទរកថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​ប្រមូល​យោបល់​ពី​ការ វិភាគ​ផលប៉ះពាល់ នៃ​ការផ្លាស់ប្តូរ​បរិបទ​ពាណិជ្ជកម្ម​អន្តរជាតិ មកលើ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា ចំពោះ​ការនាំចេញ​ទំនិញ​មួយចំនួន ដូចជា​សំលៀកបំពាក់ ស្បែកជើង កង់ និង​ទំនិញ​សក្តានុពល ដទៃទៀត​។​

​សិក្ខាសាលា​នេះ​ក៏មាន​ការចូលរួម​ពី​តំណាង​មកពី ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សមាគម សភាពាណិជ្ជកម្ម និង បណ្តា​ស្ថាប័ន​ដ៏ទៃទៀត រួមទាំង​វិស័យ​ឯកជន​។ ព្រមទាំង​មានការ​ធ្វើ​បទ​បង្ហាញ​ដោយ លោក ស្ទេ​ហ្វា​ណូ អ៊ី​ណា​ម៉ា (Stefano Inama) ជា​អ្នកជំនាញការ​ល្បី​មកពី UNCTAD​និង​ជា​ប្រធាន​ទទួលបន្ទុក​ការងារ​ពាណិជ្ជកម្ម​រប​ស់​ប្រទេស​អភិវឌ្ឍ​តិចតួច និង​អាហ្វ្រិក​៕​

សិក្ខាសាលា​ស្តីពី ការវិភាគ​អំពី​ផលប៉ះពាល់​ទៅលើ​គោលនយោបាយ ពាណិជ្ជកម្ម

សិក្ខាសាលា​ស្តីពី ការវិភាគ​អំពី​ផលប៉ះពាល់​ទៅលើ​គោលនយោបាយ ពាណិជ្ជកម្ម

សិក្ខាសាលា​ស្តីពី ការវិភាគ​អំពី​ផលប៉ះពាល់​ទៅលើ​គោលនយោបាយ ពាណិជ្ជកម្ម