ចុះទៅ​បត់ជើង​នៅ​មាត់ទន្លេ ជំងឺ​រើ​ប្រកាច់​ធ្លាក់ទឹក​លង់​ស្លាប់​

ព្រៃវែង: បុរស​មាន​ជំងឺ​ប្រចាំកាយ ចុះទៅ​បត់ជើង​នៅ​មាត់ទន្លេ ស្រាប់តែ​ជំងឺ​រើ​រអិល​ធ្លាក់ទឹកលង់​ស្លាប់ ដោយ​គ្មាន​អ្នកដឹង​។​ហេតុការណ៍​​នេះ​បាន​កើតឡើង កាលពី​ទៀបភ្លឺថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​មេសរ​ប្រ​ចាន់ ឃុំ​មេសរ​ប្រ​ចាន់ស្រុក​ពារាំង ខេត្តព្រៃវែង​។​

 ជនរងគ្រោះ​ឈ្មោះ ទីន សុង​ហេង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុខាងលើ មាន​ប្រពន្ធ​និង​កូន​នៅក្នុង​បន្ទុក​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចុះទៅ​បត់ជើង នៅ​មាត់ទន្លេ ប្រហែល​ជំងឺ​ធ្វើ​ទុកល្មួ​ល​រអិល​ធ្លាក់ទឹក​លង់​ស្លាប់​គ្មាន​អ្នកដឹង​ស្លាប់ចោល​ប្រពន្ធ​កូន ព្រោះតែ​ក្រ​គ្មានលុយ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។​

 មូលហេតុ ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ​ហើយ​ចុះទៅ​បត់ជើង​នៅ​ច្រាំងទន្លេ​ក៏​រអិលជើង​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​ដោយ​ពុំមាន​អ្នកឃើញ​។ រហូតដល់​ម៉ោង​៩​និង​៣០​នាទីព្រឹក​ទើប​រក​សព​ឃើញ ។​

​ករណីនេះ សមត្ថកិច្ច​បាន​ពិនិត្យ ហើយ​សន្និដ្ឋានថា ពិតជា​លង់ទឹក​ដោយ​ខ្លួនឯងពិតប្រាកដ​មែន ។ ចំណែក​សព​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី ៕

ចុះទៅ​បត់ជើង​នៅ​មាត់ទន្លេ ជំងឺ​រើ​ប្រកាច់​ធ្លាក់ទឹក​លង់​ស្លាប់​