ចោរ​ប្រើ​ត្រាក់ទ័រ​ឈូស​ដី ដើម្បី​ចូល​ហាង​លក់​គ្រឿងអលង្ការ​

Doliprane TVC

​ ​បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ឈូស​ដី​បុក​ទម្លុះ​ទ្វារ​រមូរ​ហាង​លក់​គ្រឿងអលង្ការ​មួយកន្លែង ដើម្បី​អាច​ចូល​លួច​របស់​មានតម្លៃ​ក្នុង​ហាង​បាន ។​​ ​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ក្នុងប្រទេស​ចិន បាន​ឲ្យ​ដឹងថា​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ ។

ចោរ​ប្រើ​ត្រាក់ទ័រ​ឈូស​ដី ដើម្បី​ចូល​ហាង​លក់​គ្រឿងអលង្ការ​

សាក្សី​នៅនឹងកន្លែង​កើតហេតុ លោក Wu Wei បាន​ប្រាប់​ឲ្យ​ដឹងថា ត្រាក់ទ័រ​ឈូស​ដី​បាន​បើក​បុក​ទម្លុះ​ទ្វារ​រមូរ​ហាង​លក់​គ្រឿងអលង្ការ​នៅពេល​ពាក់​កណ្តាលអធ្រាត្រ ហើយ​ពេលនោះ​ក៏​មានការ​ទូរស័ព្ទ​ហៅ​ប៉ូលីស​ផងដែរ ។​

​ស្របពេល​ដែលមាន​ហេតុការណ៍​ចោរកម្ម​នេះ​កើតឡើង មតិ​មហាជន​ជាច្រើន​បាន​ចោទ​ទៅលើ​ចោរ​នោះ​ថា ជា​មនុស្ស​ដែល​ល្ងីល្ងើរ មិន​គ្រប់ទឹក និង ពិតជា​ចង់ដឹងថា​ខ្លាំងណាស់​ថា ចោរ​នោះ​មានមុខមាត់​យ៉ាងណា ។

ចោរ​ប្រើ​ត្រាក់ទ័រ​ឈូស​ដី ដើម្បី​ចូល​ហាង​លក់​គ្រឿងអលង្ការ​

ប៉ូលីស​ក៏បាន​ប្រាប់​ដែរ​ថា គេ​អាច​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ហើយ តែ​ពុំទាន់​មាន​ភស្តុតាង​ជាក់លាក់ ដើម្បី​អាច​នាំខ្លួន​ជនសង្ស័យ​មក​ផ្តន្ទា​បាន​នៅឡើយ​ទេ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ស៊ី​ស៊ី​ធី​វី ញ៉ូ​)