ឆ្កែកំហូច! ម្ចាស់មិននៅ ឡើងសោយរាជ្យ បំផ្លាញទ្វារផ្ទះបាយ ខ្ទេចខ្ទី

ស្កុតឡែន៖ វាជារឿងដ៏ហួសចិត្តមួយ ដែលឆ្កែពូជ Bulldog សម្បុរខ្មៅមួយក្បាល ហ៊ានបំផ្លាញទ្វារផ្ទះបាយខ្ទេចខ្ទី ខណៈពេលដែលម្ចាស់របស់វា មិននៅផ្ទះតែមួយភ្លែតសោះ ដោយមិនដឹងមូលហេតុ។

លោក Craig Sloan ដែលជាម្ចាស់ឆ្កែពូជ Bulldog សម្បុរខ្មៅមួយក្បាល បង្ហោះរូបភាពឆ្កែរបស់គាត់ រួមជាមួយកម្ទេចកម្ទីបាក់បែក ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម និងបានឲ្យដឹងថា គ្រាន់តែគាត់ទៅមន្ទីរពេទ្យមួយភ្លេតសោះ មិនបានមួយម៉ោងផង ឆ្កែកំហូចមួយក្បាលនេះ បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំ បំផ្លាញទ្វារផ្ទះបាយខ្ទេចខ្ទីស្ទើរទាំងស្រុងតែម្តង។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងនៅផ្ទះលោក Craig ក្នុងទីក្រុង​ Glasgow ប្រទេសស្កុតឡែន។ បើតាមសម្តីរបស់លោក Craig ឲ្យដឹងថា ក្រោយពីបានឃើញទិដ្ឋភាពបង្ហិនបង្ហោចរបស់ឆ្កែនោះហើយ គាត់ក៏បានសម្រេចចិត្តថា ពេលទៅធ្វើការ គាត់នឹងយកឆ្កែចិញ្ចឹមរបស់គាត់ទៅជាមួយតែម្តង៕

ឆ្កែកំហូច! ម្ចាស់មិននៅ ឡើងសោយរាជ្យ បំផ្លាញទ្វារផ្ទះបាយ ខ្ទេចខ្ទីឆ្កែកំហូច! ម្ចាស់មិននៅ ឡើងសោយរាជ្យ បំផ្លាញទ្វារផ្ទះបាយ ខ្ទេចខ្ទីឆ្កែកំហូច! ម្ចាស់មិននៅ ឡើងសោយរាជ្យ បំផ្លាញទ្វារផ្ទះបាយ ខ្ទេចខ្ទី
ឆ្កែកំហូច! ម្ចាស់មិននៅ ឡើងសោយរាជ្យ បំផ្លាញទ្វារផ្ទះបាយ ខ្ទេចខ្ទី

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត