​របៀប​រាប់​ថ្ងៃ​ដើម្បី​ពន្យារកំណើត​

​របៀប​រាប់​ថ្ងៃ​ដើម្បី​ពន្យារកំណើត​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​វិធី​ប្រើការ​វាស់​សីតុណ្ហភាព​ក្នុង​ខ្លួន​ដើម្បី​ពន្យារកំណើត ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយទៀត​គឺ​ប្រើការ​រាប់​ថ្ងៃ​នៃ​ការ​មក​រដូវ​របស់​អ្នក​មក​ធ្វើការ​ពន្យារកំណើត​វិញ​។ តើ​មាន​របៀប​រាប់​ដូចម្តេច​ទៅ​?

​ដំបូង​អ្នក​ត្រូវតែ​កត់ត្រា​ពី​ថ្ងៃ​មក​រដូវ​ដំបូង​របស់​អ្នក រហូត​ដល់​ថ្ងៃ​មក​រដូវ​ខែក្រោយ ដោយ​គិត​វា​ជា​ដំណាក់កាល​មួយ បន្ទាប់​មក​ចាប់ផ្តើម​គិត​ពី​ខែ​ទី​២​នេះ​ដល់​ខែ​មួយទៀត ដោយ​គិត​ជា​ដំណាក់កាល​ទី​២ អ្នក​ត្រូវ​តែ​កត់ត្រា​រយៈពេល​កន្លះ​ឆ្នាំ​ឡើងទៅ ក្រោយពេល​ដែល​កត់ត្រា​ចប់ អ្នក​ត្រូវ​តែ​ជ្រើសរើស​ដំណាក់កាល​មួយ​ក្នុងចំណោម​ដំណាក់កាល​ទាំងនោះ​ថា​តើ​ដំណាក់កាល​ណា​ដែល​មាន​រយៈពេល​វែង​ជាង​គេ ហើយ​យក​វា​មក​ដក​ចំនួន​១១​ថ្ងៃ​ចេញ ឧទាហរណ៍ ៖ ដំណាក់កាល​វែង​ជាង​គេ មាន​រយៈពេល​៣១​ថ្ងៃ នោះ​អ្នក​អាច​យក​៣១​ដក​១១ វា​ស្មើនឹង​២០​ថ្ងៃ ដូចនេះ​អ្នក​អាច​រួមភេទ​នៅក្រោយពេល​ដែល​អ្នក​មក​រដូវ​ចំនួន​២០​ថ្ងៃ​នៅ​ខែ​នេះ​ប្រសិន​ជា​អ្នក​មិន​ចង់​មាន​ផ្ទៃពោះ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។