របាយការណ៍៖ ចិន​ ​បញ្ឈរ​ជើង​មីស៊ីល​ នៅ​សមុទ្រ​ខាង​ត្បូង​

របាយការណ៍៖ ចិន​ ​បញ្ឈរ​ជើង​មីស៊ីល​ នៅ​សមុទ្រ​ខាង​ត្បូង​

​តាម​ការ​ចុះ​ផ្សាយ​​ របស់​​សារព័ត៌មាន BBC ​១​ម៉ោង​មុន​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​​​​​បាន​បញ្ឈរ​​​​ មីស៊ីល​​​​​​​ប្រឆាំង​យន្តហោះ ​​​​​លើ​កោះ​ដែល​មាន​បញ្ហា​​ជម្លោះ​ នៅ​​សមុទ្រ​​ចិន​ខាង​ត្បូង​ ដោយ​យោង​តាម​របាយ​ការណ៍​​​ចុង​ក្រោយ។

 

របាយការណ៍៖ ចិន​ ​បញ្ឈរ​ជើង​មីស៊ីល​ នៅ​សមុទ្រ​ខាង​ត្បូង​
 

​រូប​ភាព​​​​​​ផ្កាយ​រណប​ ដែល​បាន​ថត​យក​កាល​ពី​ថ្ងៃ ១៤​ កុម្ភៈ​កន្លង​ទៅ និង​ត្រូវ​បាន​ផ្សាយ​ដោយ​សារព័ត៌មាន Fox News បង្ហាញ​ពី​ អាគុយ​​​​​ចំនួន​ពីរ​​នៃ​ម៉ាស៊ីន​ជើង​ទម្រ​​​​​​បាញ់​គ្រាប់​​មីស៊ីល​ ចំនួន​៨ និង​ប្រព័ន្ធ​រ៉ាដា លើ​​កោះ Woody ឬ​កោះ Yonxing ក្នុង​​​ប្រជុំ​កោះ Paracels។

 

​តៃវ៉ាន់​ ដែល​​​បាន​ទាម​ទារ កោះ​​ខាង​លើ បាន​បញ្ជាក់​អះអាង​​​​ថា​ ចិន​បាន​​បញ្ឈរ​ជើង​មីស៊ីល​មែន។

 

ដោយ​ឡែក​ រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​​​ឲ្យ​ដឹង​ថា​របាយការណ៍​ការ​នោះ ជា​ការ​​ប្រឌិត​​ឡើង​ដោយ​សារព័ត៌មាន​ លោក​ខាង​លិច។

 

លោក​ Wang បាន​​និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​​​មួយ​ក្នុង​ទី​ក្រុង ប៉េកាំង​ ​ថា សារព័ត៌មាន​គួរ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ ប៉ម​​​ឃ្លាំ​មើល​ ​សង់​នៅ​សមុទ្រ​​ចិន​ភាគ​ខាង​ត្បូង​ដែល ” វា​​មាន​ប្រយោជន៍​​ធានា​ដល់​សុវត្ថិភាព​​ដល់​កប៉ាល់​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់ “។

របាយការណ៍៖ ចិន​ ​បញ្ឈរ​ជើង​មីស៊ីល​ នៅ​សមុទ្រ​ខាង​ត្បូង​
 

តាម​ប្រភព​ព័ត៌មាន BBC ដដែល វត្តមាន​មីស៊ីល​​ខាង​លើ ​អាច​បង្កើន​សម្ពាធ​តាន​តឹង​បន្ថែម​​លើ​បញ្ហា​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

 

ប្រទេស​ចិន​ បាន​ពង្រីក​​ដី​នៅ​តាម​តំបន់​ខាង​លើ ដោយ​អះអាង​ថា​​ជា​រឿង​ស្រប​ច្បាប់​និង​ដើម្បី​គោលបំណង​​របស់​ប្រជាជន​ស៊ីវិល។

 

ប៉ុន្តែ​កិច្ចការ​ខាង​លើ បាន​ធ្វើ​ឲ្យ​ បណ្ដា​ប្រទេស​​មួយ​ចំនួន​​​ដែល​បាន​ទាម​ទារ​​ដែន​ដី​ បង្ហាញ​​ក្ដី​បារម្ភ​​ ថា​ដែន​ដី​នោះ​នឹង​គ្រប់​គ្រង​ដោយ​យោធា។

 

រូប​ភាព​​ចុង​ក្រោយ​បំផុត​​ថត​បាន​នៅ​កោះ Woody ឬ​ហៅ​ថា​កោះ Yongxing (ហៅ​ដោយ​ប្រទេស​ចិន) ត្រូវ​បាន​ថត​ដោយ ផ្កាយ​រណប​​​ ImageSat International ៕

 

របាយការណ៍៖ ចិន​ ​បញ្ឈរ​ជើង​មីស៊ីល​ នៅ​សមុទ្រ​ខាង​ត្បូង​ របាយការណ៍៖ ចិន​ ​បញ្ឈរ​ជើង​មីស៊ីល​ នៅ​សមុទ្រ​ខាង​ត្បូង​
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​​​
​​​​​​