Pacquiao សង់​ផ្ទះ​ជាង​១​ពាន់​ខ្នង​ដល់​ប្រជា​ជន​ក្រី​ក្រ​នៅ​​ហ្វី​លី​ពីន

កីឡាករ​ប្រដាល់​ដ៏ឆ្នើម និង​ជា​​អ្នក​នរ​យោ​បាយ Manny Pacquiao បាន​សង់​ផ្ទះ​​ជាង​១​ពាន់​ខ្នង​សម្រាប់​​ប្រជា​​ជន​​ក្រី​ក្រី​ហ្វី​​លី​ពីន​ក្នុង​ទីក្រុង​កំណើត​របស់​គេ​។

manny-pacmanម្ចាស់​​ជើង​ឯក​កីឡា​ប្រដាល់​មាន​ប្រាក់​​រាប់​លាន​ដុល្លារ​រូប​នេះ ដែល​ក៏​ជា​សមា​ជិក​ស​​ភា​ម្នាក់​ផង​ដែរ​នោះ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Facebook របស់​គេ​ពី​គម្រោង​សង់​ផ្ទះ​ដែល​រូប​គេ​​បាន​បង្កើត​ឡើង​នៅ​​នៅ​ហ្វី​លី​ពីន​។ កីឡាករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​​ណាស់​ក្នុង​ការ​​ផ្តល់​ផ្ទះ​ដោយ​ឥត​គិត​ប្រាក់​ដល់​​​មនុស្ស​សំខាន់​របស់​ខ្ញុំ​ក្នុង​ខេត្ត Sarangani ដោយ​ប្រាក់​​ចេញ​ពី​ហោ​បៅ​​របស់​ខ្ញុំ​ផ្ទាល់ ហើយ​គ្រួ​សារ​ជា​ច្រើន​ពាន់​នាក់​នឹង​មាន​អត្ថ​ប្រយោជន៍​»​។ Pacquiao ដែល​ក៏​​ជា​អ្នក​កាន់​សាស​នា​គ្រឹស្ត​ផង​ដែរ​នោះ បាន​ទទួល​ចំណូល​រាប់​លាន​ដុល្លារ​ពី​ការ​ប្រកួត​ប្រចាំ​សត​វត្សរ៍​​របស់​គេ​ជា​មួយ​នឹង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ Floyd Mayweather បើ​ទោះ​បី​រូប​គេ​បាន​ចាញ់​ការ​ប្រកួត​នោះ​ក៏​ដោយ​។ រូប​គេ​បាន​បង្ហោះ​ថា៖ «វា​ដូច​ទៅ​នឹង​អ្នក​ស្មោះ​ត្រង់​ទៅ​នឹង​ព្រះ​ជា​ម្ចាស់​ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា ខណៈ​ដែល​លោក​អ្នក​គួរ​តែ​ប្រើ​ប្រាស់​អំណោច​ដែល​លោក​អ្នក​បាន​ទទួល​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ​​។ ខ្ញុំ​នឹង​​នៅ​តែ​សាង​សង់​ផ្ទះ​ជា​ច្រើន​ទៀត ពី​ព្រោះ​ខ្ញុំ​តែង​តែ​ជឿ​ជាក់​​លើ​អ្វី​ដែល​​ព្រះ​គម្ពី​បាន​និយាយថា ត្រូវ​ផ្តល់​បដិ​សណ្ឋារ​កិច្ច​ដល់​​អ្នក​ដទៃ​​ដោយ​​គ្មាន​ការ​សោក​ស្តាយ​»​៕

facebook-manny-pacman

ប្រភព​ព័ត៌​មាន៖ The Star និង Manny Pacquiao Facebook page