លោកតា គង់ ណៃ បដិសេធថា​រៀន​ចាប៉ី​ធ្វើ​ឲ្យ​ពិការភ្នែក​

​សៀមរាប​៖ ក្នុង​បទ​សម្ភាស​ខ្លី​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន លោកតា គង់ ណៃ ព្រឹទ្ធិ​ចា​រ្យ​ចាប៉ីដងវែង ដ៏​ល្បីល្បាញ​មួយរូប​របស់​កម្ពុជា បាន​និយាយថា លោកតា​មានការ​សោកស្តាយ ដោយ​ឃើញ​យុវជន​ខ្លះ​មិន​ចាប់អារម្មណ៍​រៀន​ចាប៉ីដងវែង​របស់​ខ្មែរ​។ លោកតា​បញ្ជាក់ថា កន្លងមក​ធ្លាប់មាន​ការនិយាយ​តៗ​គ្នា​ថា រៀន​ចាប៉ីដងវែង គឺ​ពិការភ្នែក តួយ៉ាង​មាន​លោកតា និង​លោកតា ប្រាជ្ញ ឈួន ជាដើម​។

​ក្រៅពី​ស្នើសុំ​ជួយ​ផ្សព្វផ្សាយ​ពី​រឿង​នេះហើយ លោកតា គង់ ណៃ បាន​ពន្យល់ថា​ពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​លោកតា​ពិការភ្នែក​ថា ដោយសារ​លោក​មាន​ជំងឺ​កាលពី​មាន​អាយុ​៤​ឆ្នាំ​។ ចំណែក​លោកតា ប្រាជ្ញ ឈួន ក៏​ដូចគ្នា គឺ​លោក​កើត​ជំងឺ​ក​ញ្ជ្រិ​ល​នៅ​អាយុ​៧​ឆ្នាំ ទើប​ធ្វើ​ឲ្យ​លោក ពិការភ្នែក​បែបនេះ​។ នេះ​ជាការ​អះអាង​របស់លោក​តា គង់ ណៃ ឆ្លើយតប​ទៅនឹង​ការ​លើកឡើងថា រៀន​ចាប៉ីដងវែង គឺ​ពិការភ្នែក​នោះ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់​លោកតា គង់ ណៃ ដូចតទៅ​


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​