ប៉េអឹម​ឆ្មក់​ចូល​កន្លែង​លេងល្បែង (​ហ្គេម​) អ៊ី​ន​ធើ​ណេ​ត ៣ កន្លែង នៅ​ក្រុងប៉ៃលិន

Doliprane TVC

​ខេត្ត​ប៉ៃលិន​៖ ល្បែង​ហ្គេម​តាម​អ៊ី​ន​ធើ​ណេ​ត​ដុះ​ស្លែ​ចំនួន ៣ កន្លែង ដែល​ពង្វក់ស្មារតី​ក្មេងៗ សិស្សានុសិស្ស​នៅ​ក្រុងប៉ៃលិន ឱ្យ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​ការរៀនសូត្រ និង គេចវេស​មិន​ចូលរៀន​នោះ រហូតមកដល់​ពេលនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ចុះ​ឆ្មក់​ចូល​បង្ក្រាប ខណៈ​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​កំពុង​វក់​លេង​យ៉ាង​សប្បាយ ។ ការបង្ក្រាប​នេះ​ក្រោយ​ទទួលបញ្ជា​ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ៣ ក្រុម​ចុះ​ប្រតិបត្តិ​ការព្រម​គ្នា​តែម្តង ។

ហេតុការណ៍​ចុះបង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុងប៉ៃលិន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ ទី​១. ស្ថិតនៅ ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រឹបអូស​បាន​កុំព្យូទ័រ​ចំនួន ១៣ គ្រឿង ទី​២. ស្ថិតនៅ ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រឹប​បាន​កុំ​ព្យូ​រ​ទ័​រ​ចំនួន ១២ គ្រឿង និង ទី ៣. ស្ថិតនៅ ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រឹបអូស​បាន​កុំព្យូទ័រ​ចំនួន ៨ គ្រឿង ។

ប៉េអឹម​ឆ្មក់​ចូល​កន្លែង​លេងល្បែង (​ហ្គេម​) អ៊ី​ន​ធើ​ណេ​ត ៣ កន្លែង នៅ​ក្រុងប៉ៃលិន

ប្រភពព័ត៌មាន​ពី​លោក​វរៈសេនីយ៍ត្រី នង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យដឹងថា​ក្រោយ​ទទួលបញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ភ្លាមៗ នោះ​កងកម្លាំង​សមត្ថកិច្ច​លោក​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​តែម្តង ដោយ​ឃាត់ខ្លួន​ក្មេងប្រុសៗ ចំនួន ១៥ នាក់ និង មនុស្សពេញវ័យ​ចំនួន ៣ នាក់ រឹបអូស​បាន​កុំព្យូទ័រ​ចំនួន ៣២ ឈុត ទូរ​ដាក់​កុំ​ព្យូ​រ​ទ័​រ​ចំនួន ១១ ទូ កៅអី​ជ័រ ចំនួន ៨ កៅអី និង ម៉ូតូ​ចំនួន ៩ គ្រឿង ។

ប៉េអឹម​ឆ្មក់​ចូល​កន្លែង​លេងល្បែង (​ហ្គេម​) អ៊ី​ន​ធើ​ណេ​ត ៣ កន្លែង នៅ​ក្រុងប៉ៃលិន

លោក​បន្តទៀតថា ក្រោយមក​ក៏បាន​ហៅ​ម្ចាស់​អាជីវកម្ម​អ៊ី​ន​ធើ​ណេ​ត​ខាងលើ​ទាំង ៣ នាក់ យកមក​ធ្វើ​ការអប់រំ និង ផាកពិន័យ​រាងចាល ។ លោក​បញ្ជាក់ថា ក្មេងៗ​សិស្សសាលា​ទាំងនោះ ខាង​លោក​បាន​កោះហៅ​ឪពុកម្តាយ​ឱ្យមក​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា​រាងចាល​ឈប់​បណ្តែតបណ្តោយ​កូន​ឱ្យចូល​លេងល្បែង​បន្តទៀត ។ ចំណែក​មនុស្សពេញវ័យ​ចំនួន ៣ នាក់​ទៀត ខាង​សមត្ថកិច្ច​ក៏​ធ្វើ​ការអប់រំ​មិនឱ្យ​លេងល្បែង​ហ្គេម​តាម​អ៊ី​ន​ធើ​ណេ​ត​នេះដែរ ។

លោក​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំមុន ២០១៥ ខាង​កងរាជអាវុធហត្ថ​ខេត្ត ធ្លាប់​ចុះបង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ម្តង​រួចទៅហើយ ដោយបាន​ហៅ​ក្មេងៗ​ជា​សិស្ស និង ម្ចាស់​ទូ​ហ្គេម​យកទៅ​អប់រំ រួច​បញ្ឈប់​មិនឱ្យ​បើក​ល្បែង​មួយ​នេះ​បន្តទៀត ។

ប៉េអឹម​ឆ្មក់​ចូល​កន្លែង​លេងល្បែង (​ហ្គេម​) អ៊ី​ន​ធើ​ណេ​ត ៣ កន្លែង នៅ​ក្រុងប៉ៃលិន

ចំណែក​ឪពុកម្តាយ​សិស្សានុសិស្ស​ជាច្រើន​នៅ​ក្រុងប៉ៃលិន បាន​សម្តែង​នូវ​ការសប្បាយ រីករាយ​ក្នុង​ចិត្ត​ឥតឧបមា ខណៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះបង្ក្រាប​បន​ល្បែង​តាម​អ៊ី​ន​ធើ​ណេ​ត​នេះ ព្រោះ​អី​កូនៗ​របស់​ពួកគាត់​មួយចំនួន​តែងតែ​គេចវេស​មិន​ចូលរៀន ថែមទាំង​លួច​លុយកាក់ យកទៅ​លេងល្បែង​ផងដែរ ហើយ​ខណៈ​ឪពុកម្តាយ​វាយ​ប្រដៅ​កូន​របស់ខ្លួន ក៏ត្រូវ​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ហៅ​ទៅ​ព្រមាន​អប់រំ​ម្តង​រួចទៅហើយ ធ្វើឱ្យ​ពួកគាត់​មាន​ក្តី​អាម៉ាស់​យ៉ាងខ្លាំង ៕ អត្ថបទ នី​យ៉ា
​ ​