គម្រោងក្រុមដំឡើង វប្បធម៌សន្ទនា CPP-CNRP ថាជួបគ្នា នៅចុងខែកុម្ភៈ មិនទាន់ច្បាស់លាស់

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន្ត បានថ្លែងថា ចំពោះគម្រោង នៃការជួបគ្នា រវាងក្រុមដំឡើងវប្បធម៌សន្ទនា នៃគណបក្សប្រជាជននិងគណបក្សសង្រ្គោះជាតិ (CNRP) ថា នឹងជួបពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលនៅសេសសល់នៅចុងខែកុម្ភៈ ឆ្នាំ២០១៦នេះ មិនទាន់មាន ភាពប្រាកដប្រជានៅឡើយទេ។

លោក សុខ ឥសាន្ត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៧ ខែកុម្ភៈ ថា “ចេះតែលឺហើយ ប៉ុន្តែមិនទាន់ច្បាស់ទេ”។

សូមបញ្ជាក់ថា កាលពីដើមខែកុម្ភៈ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ CNRP បានថ្លែងថា ក្រុមដំឡើងវប្បធម៌ សន្ទនានៃបក្សទាំងពីរ នឹងកំណត់ពេលជួប គ្នានៅចុងខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ដើម្បីពិភាក្សាទៅលើក្រុម តំណាងរាស្រ្ត សំឡេងភាគតិច និងភាគច្រើនរបស់រដ្ឋសភា ព្រមទាំងការបង្កើតច្បាប់នានា។

ក្រុមការងារដំឡើងវប្បធម៌នេះ បានបង្កើតឡើងដោយម្ខាង៥រូប ដែល CPP មាន លោកព្រុំ សុខា ជាប្រធាន ចំណែក CNRP មានលោក ប៉ុល ហំមជាប្រធាន៕

គម្រោងក្រុមដំឡើង វប្បធម៌សន្ទនា CPP-CNRP ថាជួបគ្នា នៅចុងខែកុម្ភៈ មិនទាន់ច្បាស់លាស់