ប្រធានគណបក្ស យុវជនកម្ពុជា ស្នើក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ សកម្មជនCNRP ក្នុងពន្ធនាគារ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានថ្លែងថា លោក នឹងដាក់លិខិត ទៅក្រសួង មហាផ្ទៃដើម្បីសុំចូលសួរសុខទុក្ខ សកម្មជនគណបក្សសង្រ្គោះជាតិចំនួន១៥ នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ស្អែកនេះ។
លោក ពេជ្រ ស្រស់ បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា "ក្រុមការងារគណបក្សយុវជនកម្ពុជា នឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំការអនុញ្ញាតចុះជួប សួរសុខទុក្ខសមាជិកគណបក្សសង្រ្គោះជាតិ១៥រូបនៅថ្ងៃស្អែក "។
លោក បានសរសេរបន្ថែមថា " ក្នុងនាមអ្នកនយោបាយត្រូវចេះឈឺឆ្អាលពីសុខទុក្ខ ជីវិតអ្នកនយោបាយដូចគ្នា ទោះបីជាយើងនៅបក្សផ្សេងគ្នា ប៉ុន្តែឆន្ទៈស្នេហា ជាតិយើងដូចគ្នា "។
គួរបញ្ជាក់ថា អ្នកជាប់ឃុំឃាំង ១៥រូបនោះ រួមមាន៖ លោក មាជ សុវណ្ណារ៉ា, លោក ហុង សុខហួរ , លោក លោក ពុ ពុទ្ធិ, លោកទេព ណារិន , លោក អ៊ុក ពេជ្រ សំណាង , អាន បឋម, លោក ឃិន ជំរឿន, លោក នាង សុខុន, សាន សីហៈ , លោក សាន គឹមហេង , លោក អឿ ណារិទ្ធ, លោក យា ថុង, លោក រឿន ចិត្រា, លោក យន់ គឹមហ៊ួរ និង លោក កែ ឃឹម៕

ប្រធានគណបក្ស យុវជនកម្ពុជា ស្នើក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ សកម្មជនCNRP ក្នុងពន្ធនាគារ