អាជ្ញាធរក្រុងចុះពិនិត្យ ទីតាំងបុកប៊ីយ៉ាសុី លុយនិងភ្នាល់បាល់ទះ នៅក្បែរបងវិទ្យាល័យ ចេកបង្វក់សិស្សមិន ចូលសាលា

ខេត្តស្វាយរៀងៈ សិស្សសាលាមួយចំនួននៃ វិទ្យាល័យចេកសង្កាត់ក្រុងស្វាយរៀង បាននាំគ្នាវក់វីលេងល្បែង បុកប៊ីយានិងល្បែងភ្នាល់ បាល់ទះដាក់លុយមិនចូល រៀនធ្វើអោយឪពុកម្តាយខកបំណង ដែលមួយថ្ងៃៗ ខំរកប្រាក់អោយកូន រៀនដើម្បីអនាគតភ្លឺស្វាងប៉ុន្តែកូនមួយ ចំនួនបានយកពេលវេលានេះ បំផ្លាញចោលប្រព្រឹត្ត ល្បែងសុីសងទៅវិញ៕

ជាក់ស្តែងកាលពីវេលាម៉ោង 10និង30នាទីព្រឹកថ្ងៃទី ១៦កុម្ភះ2016 ដឹកនាំដោយលោក ឈីវសារ៉ន អភិបាលរង ក្រុងស្វាយរៀងអធិការនគរបាល ក្រុងស្វាយរៀង និង លោកនាយប៉ុស្តិ៍នគរបាល សង្កាត់ចេក ចុះពិនិត្យទីតាំង មួយកន្លែងដែលបើកលេងបាល់ទះ ភ្នាល់ដាក់លុយនិង មានបុកប៊ីយ៉ាចំនួន 03តាបដាក់លុយផងដែរដែលមាន ម្ចាស់ផ្ទះឈ្មោះព្រាបរ៉ាវន្ធ ភេទប្រុសអាយុជាង៤០ឆ្នាំរស់នៅភូមិធ្មល់សង្កាត់ចេក មានផ្ទះជាប់និងរបងវិទ្យាល័យ ចេកនាំ សិស្សចូលលេងក្នុងម៉ោងសិក្សា។

បើតាមលោកញឹមសាំចៅ សង្កាត់ចេក បានអោយដឹងថាដោយ មានសេក្តីរាយការពីប្រជាពលរដ្នថាមានកន្លែង លេងល្បែងភ្នាល់ដាក់លុយនៅក្បែវិទ្យាល័យចេក សិស្សសាលាមួយចំនួនមិនចូលរៀន ទើបក្នងនាមលោក ជាចៅសង្កាត់បានរាយការទៅលោកអភិបាលក្រុង។

ប្រភពដដែលបានបន្តទៀតថា ហើយក្រុងក៍បានអោយលោកអភិបាលរង ក្រុងម្នាក់និងកំលាំងនគរបាលចុះ មកដល់កន្លែង ទីតាំងខាងលើអប់រំឲ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យា ហាមឃាត់មិនឲ្យបើកលេងបុកប៊ីយ៉ា និង លេងបាល់ទះ ភ្នាល់ដាក់លុយ នៅក្បែវិទ្យាល័យចេកតទៅទៀតឡើយ ។ រាល់ការប្រព្រឹត្តខុសពីកិច្ចសន្យារបស់ម្ចាស់ផ្ទះត្រូវ ទទួលខុសត្រវចំពោះមុខច្បាប់ ។