ឃាត់ខ្លួន ចោរលួច រថយន្ត ម្នាក់នៅកៀនស្វាយ ម្នាក់ទៀតរត់រួច

កណ្តាល៖ កម្លាំងនគរបាល កៀនស្វាយ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួនក្រុមចោរលួចរថយន្ត ម្នាក់នាក់  ដោយឡែកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ក្រោយពីបានធ្វើសកម្មភាពលួចរថយន្តពី សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ រួចធ្វើដំណើរតាមផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យបានធ្វើ សកម្មភាពលួចរថយន្ត នៅម៉ោងប្រមាណ ៥៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នៅម្តុំបណ្ណាគារ សេនសឺ ទីតាំងផ្ទះលេខ៦៧០BC ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពីជនរងគ្រោះ ឈ្មោះ សួង រិន ភេទប្រុស អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពំាងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៦៧០BC ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ឯជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ហេង សុជាតិ ហៅម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានទៅលំនៅ ក្នុងភូមិថ្មី ឃុំខ្សាម ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំ និងទី២.ឈ្មោះ ចក់ ភេទប្រុស រត់គេចខ្លួនបាត់ ក្រោយពីឆែករថយន្តជនសង្ស័យ ឃើញមានអាវប៉ារ៉ា១ ដែលមានប៉ាក់ឈ្មោះ ជុំ តារា ជាជំនួយការឧត្តមសេនីយ៍ម្នាក់ នេះបើតាមការពិនិត្យលិខិតបេសកកម្ម។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតនោះ រួមមាន រថយន្តហ៊ីយ៉ាន់ដាយផតធឺ ពណ៌ស ស្លាកលេខភ្នំពេញ 2-1864 ដូស្លាកលេខ 2S-37 ជារបស់ជនរងគ្រោះ និងដកហូតរថយន្ត កាមរី ហាយប្រ៊ីត ជារបស់ជនសង្ស័យដែលរត់គេចខ្លួន៕

ឃាត់ខ្លួន ចោរលួច រថយន្ត ម្នាក់នៅកៀនស្វាយ ម្នាក់ទៀតរត់រួច

ឃាត់ខ្លួន ចោរលួច រថយន្ត ម្នាក់នៅកៀនស្វាយ ម្នាក់ទៀតរត់រួច