Cindy Coleman នឹកឃើញដល់ សម័យប៉ុលពត នៅតែស្រក់ទឹកភ្នែក

ភ្នំពេញ៖ « ពីសហរដ្ឋអាម៉េរិក ទៅកម្ពុជា ប្រជាធិបតេយ្យ ៖ត្រឡប់មក មាតុភូមិវិញ» គឺជាប្រធានបទដែលបាន លើកការពិភាក្សា ដោយអ្នកស្រី Cindy Coleman និងជារឿងដែលស្ត្រី អាម៉េរិករូបនេះ បានជួបប្រទះ ក្នុងសម័យ ប៉ុលពត ត្រូវបានលើកមក និយាយនៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦  នៅវិទ្យាស្ថាន ជាតិអប់រំ។

លោកស្រី  Cindy Coleman «ត្រូវបានបញ្ចូនមកកាន់ កម្ពុជានា និទាឃរដូវ កាលពីឆ្នាំ១៩៧៦  ខណៈដែល អ្នកស្រី ធ្វើជា អ្នកគ្រប់គ្រង កម្មវិធី     នៅអង្គការ  UNHCR និងនាយកដ្ឋាន របស់អាម៉េរិក » ។

ថ្លែងប្រាប់អ្នកសារព័ត៌ មានក្នុងន័យរំឭក ពីអតីតកាលនោះ Cindy Coleman បានប្រាប់ អ្នកសារ ព័ត៌មាន ឲ្យដឹងថា «ទាក់ទងនឹង រឿងប៉ុលពតនេះ វានៅតែដិតដាម ក្នុងខួរខ្ញុំនៅឡើយ ហាក់ដូចជាកំពុងរស់យ៉ាងរវើក ក្នុងខួររបស់ខ្ញុំ នឹកដល់រឿងនេះ ធ្វើឲ្យមានការ ខ្លាចផ្សារជាទីបំផុត» ។

លោកស្រីបានបន្តថា «ក្នុងអំឡុងពេលនោះ មានអ្នកខ្លះថា ខ្ញុំជា ស៊ីអាយអេ ប៉ុន្តែមិន ដូច្នោះទេ អ្វីៗដែលថានោះ គឺខុស ខ្ញុំគ្រាន់តែជាអ្នកធ្វើនៅ UNHCR  តែប៉ុណ្ណោះ» ៕

Cindy Coleman នឹកឃើញដល់ សម័យប៉ុលពត នៅតែស្រក់ទឹកភ្នែក