តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត


តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត

អ្នក​ដែល​មិន​ដឹង​ អាច​ស្មាន​ថា​រូបភាព​ដំណក់​ទឹក​ខ្ទាត​ខ្ចាត់​ខ្ចាយ​លើ​មាត់​កែវ​ដ៏​ស្រស់​ស្អាត​ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​កាត់​ត​ តែ​តាម​ពិត​អ្នក​ជំនាញ​ថត​រូប​បាន​ប្រើ​​ប្រាស់​វិធីសាស្ត្រ​ដ៏​ច្នៃ​ប្រឌិត​មួយ​ដើម្បី​ថត​រូប​នេះ​ឡើង។

 

តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត

 

ខាង​ក្រោម​ណែនាំ​ពី​វិធីសាស្ត្រ​នៃ​ការ​ថត​រូប​ខាង​លើ៖

 

*របស់​របរ​ដែល​គួរ​ត្រៀម​ជា​មុន

​​​​របស់​របរ​ដែល​ត្រូវ​មាន​គឺ​​​ជ្រុញ​មូល​ ឬ​បួន​ជ្រុង​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក, សឺរ៉ាំង​​ធំ​គ្មាន​ម្ជុល, ​ម៉ាស៊ីន​សម្រាប់​បាញ់​កាវ​ (​ឬ​​ប្រើ​កាវ​ធម្មតា​), បង់​ស្អិត​មុខ​ពី​ទំហំ​ធំ និង​សម្ភារៈ​សម្រាប់​ដាក់​តាំង​ពី​ជ្រុញ​ដូច​ជា​កែវ​ ឬ​ នំ​ស្រួយ​ជា​ដើម។ ក្រៅ​ពី​នេះ​អ្នក​ត្រូវ​មាន​ជា​ជើង​ទម្រ​កាមេរ៉ា​ និង​ ភ្លើង​ Flash បន្ថែម​ពី​ក្រៅ។

 

តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត

 

ចំពោះ​ប្លង់​សម្រាប់​ថត​តម្រូវ​ឲ្យ​មាន​ក្ដារ​ពណ៌​ស (ឬ​ពណ៌​អ្វី​ផ្សេង​តាម​ចំណូល​ចិត្ត​អ្នក) ​ចំនួន​បី​បន្ទះ​ ​​​ឃ្នាប​សម្រាប់​គាប​ក្រដាស និង​កន្លាស់​សម្រាប់​ទប់​លំនឹង។​

 

*ការ​រៀប​ចំ៖

 

តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត
រៀប​ចំ​​ដាក់​តាំង​សម្ភារៈ​​​​ទៅ​តាម​ទីតាំង​ដែល​អ្នក​ចូល​ចិត្ត​នៅ​លើ​ជ្រុញ។ ​ត្រូវ​ចាំ​ថា​​សម្ភារៈ​នោះ​នឹង​ក្រឡាប់​ចុះ​ក្រោម​នៅ​ពេល​ថត ដូច​នេះ​​ត្រូវ​ប្រាកដ​ថា​អ្នក​រៀប​ចំ​ទៅ​តាម​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ ដោយ​វា​នឹង​មិន​អាច​កែ​ប្រែ​បាន​ឡើយ​ក្រោយ​ពី​​រៀប​ចំ​រួច​រាល់​នោះ។

 

​បន្ទាប់​មក​ចាប់​ផ្ដើម​បិទ​​សម្ភារៈ​ទាំង​អស់​​​ជាប់​នឹង​ជ្រុញ ដោយ​ប្រើ​បង់​ស្អិត​មុខ​ពីរ​សម្រាប់​សម្ភារៈ​ស្រាល​ៗ​ និង​ប្រើ​កាវ​សម្ភារៈ​ធ្ងន់​ដូច​ជា​កែវ​ជា​ដើម។ ក្រោយ​ពី​រួច​រាល់​ដល់​ពេល​រៀប​ចំ​ទីតាំង​សម្រាប់​ថត​វិញ​ម្ដង​ដោយ​យក​ក្ដារ​ទាំង​បី​បន្ទះ​មក​ផ្គុំ​ចូល​គ្នា​ដូច​រូប​ខាង​ក្រោម។

 

តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត

 

*ផ្នែក​ពន្លឺ៖

 

តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត

ខាង​ពន្លឺ​ឯ​ណេះ​វិញ​​គេ​​ប្រើ​ប្រាស់​នូវ​ប្រភេទ​ Speedlight ធម្មតា​​នឹង​កំណត់​ទៅ​កាន់​ RPT Mode។

 

*ចាប់​ផ្ដើម​ថត៖

 

តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត

 

បំពេញ​សឺរ៉ាំង​ជា​មួយ​ ទឹក​ដោះ​គោ, កាហ្វេ ឬ​ទឹក​អ្វី​ផ្សេង​​ បន្ទាប់​មក​ចាប់​ផ្ដើម​បាញ់​វា​​ចូល​ទៅ​ក្នុង​កែវ។ បាញ់​ជា​លក្ខណៈ​រង្វង់​ដើម្បី​ឲ្យ​រូបភាព​ថត​បាន​កាន់​តែ​ទាក់​ទាញ។ បន្ទាប់​ពី​ថត​រួច​រាល់​អាច​ធ្វើ​ការ​បញ្ចូល​រូបភាព​ដែល​អ្នក​គិត​ថា​ស្អាត​ចូល​គ្នា​ទៅ​ជា​រូបភាព​មួយ​តាម​រយៈ​កម្មវិធី​ Photoshop ដើម្បី​ឲ្យ​កាន់​តែ​​ទាក់​ទាញ​ខ្លាំង៕​​​

 

តិច​ស្មាន​ថា​រូបភាព​នេះ​កាត់​ត​ តាម​ពិត​​មាន​ល្បិច​នៃ​ការ​ថត

រូបភាព​ទី​បី​បាន​ពី​ការ​បញ្ចូល​គ្នា​រវាង​រូប​ទី​មួយ​និង​ទី​ពីរ

 

ចុច​អាន៖ បណ្ដុំ​រូបភាព​មើល​មិន​យល់​ដក​ស្រង់​ពី​​ Google Maps

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PetaPixel​​​​​​