អត្ថ​ប្រយោជន៍ មិន​គួរ​អោយ​ជឿ​ពី​ការ​បរិភោគ​ខ្ញី! (ប្រិយមិត្ត​ណា​ខ្លះ​ចូល​ចិត្ត​ឆាខ្ញី?)

ខ្ញី គឺជាបន្លែ និងជាគ្រឿងទេសម្យ៉ាង ដែលពេញនិយម ខ្លាំងណាស់ សម្រាប់បំពេញ រសជាតិ ម្ហូបអាហារ អោយ កាន់តែ មានឳជារស ឈ្ងុយឆ្ងាញ់ បន្ថែមទៀត។ យើងអាច យកវាទៅបន្ថែម ពីលើបង្អែម និងយកទៅ ចម្អិនជាមួយនឹង សាច់ក៏បាន ដូចជា ឆាខ្ញីសាច់មាន់ សាច់គោ សាច់ជ្រូក ឬកង្កែប ជាដើម។

អត្ថ​ប្រយោជន៍ មិន​គួរ​អោយ​ជឿ​ពី​ការ​បរិភោគ​ខ្ញី! (ប្រិយមិត្ត​ណា​ខ្លះ​ចូល​ចិត្ត​ឆាខ្ញី?)

យ៉ាងណាមិញ ក្រៅពីមាន អត្ថប្រយោជន៍ ដល់ជីវិត រស់នៅប្រចាំថ្ងៃ ហើយនោះ វាក៏មាន សារៈសំខាន់ ខ្លាំង ផងដែរ សម្រាប់សុខភាព របស់យើង ទាំងអស់គ្នា ហើយសុទ្ធតែ ផ្នែកសំខាន់ៗ នៃសរីរាង្គ ខាងក្នុង របស់យើង ថែមទៀតផង ដូចជាបេះដូង និងក្រពះ ជាដើម។ ហើយមិន ត្រឹមតែ បុណ្ណឹងទេ វានៅជួយដល់ ជម្ងឺជាច្រើន ទៀត ផងដែរ ដូចជា៖

  1. ការពារជម្ងឺមហារីក

តាមការសិក្សារបស់សាកលវិទ្យាល័យ Georgia State បានធ្វើការ ​ពិសោធន៍ ​ទៅ​លើ​សត្វ ​កណ្តុរ​ស ហើយ​លទ្ធផល​បង្ហាញ​ថា នៅ​ពេល​ដែល​កណ្តុរ​ស៊ី​ខ្ញី​ជា​ប្រចាំ​ស្រាប់​តែ​មាន​ការ​បំរែ​បំរួល​ដោយ​ ការ​ពង្រួញ​ទំហំ​ដុំ​សាច់​ក្រពេញ​ប្រូស្តាត​រហូត​ដល់ 56 ភាគរយ។ យើង​អាច​ប្រើ​ប្រាស់​វា​ដើម្បី​ប្រឆាំង​នឹង​កោសិការ​មហារីក​បាន ដូច​ជា​ការ​យក​ទៅ​ធ្វើ​ម្ហូប ឬ​ដាក់​ក្នុង​ទឹក​ក្តៅ​ឥន្ធៗ ពេល​ដែល​យើង​ផ្តាសាយ​ក៏​បាន​ដែរ ជា​ពិសេស​នោះ​វា​អាច​កាត់​បន្ថយ​ការ​រលាក ហើយ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ទៀតផង។

  1. ការពារបេះដូង

មានការសិក្សា ជាច្រើន បានបង្ហាញអោយដឹងថា ខ្ញី ពិតជាមាន ប្រសិទ្ធិភាពខ្លាំងណាស់ ក្នុងការ ព្យាបាល និងការពារជម្ងឺបេះដូង ដូចជាជម្ងឺសរសៃរឈាម បេះដូងជាដើម។

  1. ជួយសម្រួលដល់ក្រពះ

ដកស្រង់ចេញពី ប្រភព NCBI ដែលជាវិទ្យស្ថាន ដ៏ល្បីមួយ របស់អាមេរិក បានអោយដឹងថា យើងអាច ប្រើខ្ញីជាឳសថបាន ដើម្បីជួយសម្រួល ដល់ការរំលាយអាហារ អោយកាន់តែប្រសើរ ការក្អួតចង្អោរ ក្តៅខ្លួន ឈឺករ ឈឺធ្មេញ និងឈឺសន្លាក់សាច់ដុំ ជាដើម។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. ការពារពីជម្ងឺទឹកនោមផ្អែម

បន្ថែមពីនេះដែរ NCBI ក៏បានបញ្ជាក់ដែរថា ខ្ញីអាចជួយអោយ អ៊ាំងស៊ុយលីន លូតលាស់ បានកាន់តែលឿន ដើម្បីព្យាបាល ជម្ងឺទឹកនោមផ្អែម។

អត្ថ​ប្រយោជន៍ មិន​គួរ​អោយ​ជឿ​ពី​ការ​បរិភោគ​ខ្ញី! (ប្រិយមិត្ត​ណា​ខ្លះ​ចូល​ចិត្ត​ឆាខ្ញី?)

យល់យ៉ាងណាដែរ បន្ទាប់ពីបានអាន នូវចំនុចសំខាន់ៗ ខាងលើនេះរួច? តើប្រិយមិត្ត ណាខ្លះ ដែលចូលចិត្តខ្ញី? ហើយម្ហូបអ្វី ដែលមានខ្ញី ដែលអ្នក ចូលចិត្ត ជាងគេ? យ៉ាងណាមិញ បើតាមដំបូន្មាន របស់អ្នកជំនាញ ភាគច្រើន ក៏បាន បញ្ជាក់ដែរថា ប្រសិនបើអាច អ្នកគួរ បរិភោគខ្ញី ជារៀងរាល់ថ្ងៃ ដើម្បីជួយអោយ សុខភាពល្អ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អត្ថ​ប្រយោជន៍ មិន​គួរ​អោយ​ជឿ​ពី​ការ​បរិភោគ​ខ្ញី! (ប្រិយមិត្ត​ណា​ខ្លះ​ចូល​ចិត្ត​ឆាខ្ញី?)

  • ដោយ: Mai
  • 3:23 PM, 17 February
  • ប្រភព: Health Herbs 365
  • Tag: សុខភាព