​វិធី​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​ខំ​រៀន​

​វិធី​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​ខំ​រៀន​

​ម្តាយ​ឳ​ពុក​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់ឲ្យ​កូន​ខំ​ប្រឹង​រៀន​ដើម្បី​អនាគត​របស់​កូន ប៉ុន្តែ​មាន​កូនក្មេង​មួយចំនួន​បែរជា​មិន​ចូល​ចិត្ត​រៀន​ទៅវិញ ហើយ​ថែមទាំង​មិន​យកចិត្តទុកដាក់​ទៀតផង ជា​ហេតុ​ដែល​ធ្វើឲ្យ​ការសិក្សា​របស់​គេ​ធ្លាក់​ចុះ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។ ដូចនេះ​អ្នក​អាច​ប្រើ​ពាក្យសម្តី​មួយចំនួន​មក​លើកទឹកចិត្ត​ឲ្យគេ​រៀ​ន​បាន​។ តើ​មាន​ពាក្យ​អ្វី​ខ្លះ​ទៅ​?

  1. ​“​នៅពេល​ដែល​កូន​ចង់​ធ្វើ​រឿង​អ្វីមួយ​ជោគជ័យ កូន​ត្រូវ​តែមាន​ផែនការ​ច្បាស់លាស់ ដូចនេះ​ការសិក្សា​ក៏​ដូចគ្នា​ដែរ​។​”
  2. ​“​កូន​អាច​ចំណាយ​ពេលវេលា​ត្រឹមតែ​១០​នាទី​ដើម្បី​រំលឹក​មេរៀន នោះ​ពេល​ដែល​កូន​ទៅ​រៀន វា​នឹង​ងាយស្រួល​ច្រើន ហើយ​មិន​សូវ​មាន​សម្ពាធ​ឡើយ​។​”
  3. ​“​ម៉ាក់​ឃើញ​កូន​ធ្វើ​កិច្ចការ​សាលា​យកចិត្តទុកដាក់​ណាស់ សង្ឃឹម​ថា​កូន​អាច​នឹង​បន្ត​រក្សា​សកម្មភាព​ដ៏​ល្អ​នេះ​បន្តទៅទៀត​។​”
  4. ​“​ឃើញ​ទេ​ក្រោយពេល​ដែល​កូន​ធ្វើ​កិច្ចការ​សាលា​រួច កូន​អាច​លេង​ដោយ​សប្បាយចិត្ត ដោយ​មិនបាច់​បា​រម្ហ​ពី​អ្នកគ្រូ ឬ​លោកគ្រូ​ស្តីឲ្យ​ឡើយ​នៅពេលដែល​មិន​ទាន់​ធ្វើ​កិច្ចការ​ផ្ទះ​ហើយ​។​”
  5. ​“​លទ្ធផល​ប្រលង​ល្អ​ឬ​មិនល្អ វា​មិន​សំខាន់​ឡើយ សំខាន់​គឺ​កូន​បាន​ខិតខំ​ប្រឹងប្រែង​ពី​សមត្ថភាព​របស់​កូន​ទៅ​បាន​ហើយ ម៉ាក់​មិន​បន្ទោស​កូន​ដោយសារតែ​ជាប់​លេខ​មិន​ល្អ​ទេ​។​”
  • ​ក្រោយពេល​ដែល​កូន​លឺ​ពាក្យ​ទាំងនេះ​ចេញពី​មាត់​អ្នក នោះ​កូន​នឹង​ខំ​ប្រឹង​រៀន​ឯង ដោយ​អ្នក​មិនចាំបាច់​បង្ខំ​គេ​ទេ ព្រោះ​ការ​ចាប់បង្ខំ គឺ​វា​កាន់តែ​ធ្វើ​ឲ្យ​កូន​ស្អប់​ការរៀនសូត្រ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។