ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?

Doliprane TVC

​នៅពេលដែល​ចំណង​ស្នេហ៍​រវាង ភិន សុ​ដា​លី​ស និង លោក ប៉ែន ចំរុង ផ្ទុះ​កក្រើក​ឡើង កាលពី​បំណាច់​ឆ្នាំ ២០១៥ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង រហូតដល់​ចុងក្រោយ គ្រួសារ​ទាំងសង្ខាង ក៏ដូចជា ភិន សុ​ដា​លី​ស និង ប៉ែន ចំរុង បាន​បង្ហើប​ប្រាប់ថា ពួកគេ​នឹង​រៀបចំ​ពិធីមង្គលការ​ទៅតាម​ប្រពៃណី​ខ្មែរ​នៅក្នុង​ខែមករា​ឆ្នាំ ២០១៦ យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ចូលមក​ដល់​ខែ កុ​ម្ភះ ឆ្នាំ ២០១៦ ទៅហើយ នៅតែ​ពុំ​ឃើញ អ្នក​ទាំងពីរ​ដឹក​ដៃ​គ្នា​ចូល​រោងការ​ទៅតាម​អ្វីដែល​ពួកគេ​បាន​និយាយ​នោះ​ទៀត ។

ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?

តើ​មាន​មូលហេតុ​អ្វីដែល​បណ្តាល​ឲ្យ​អ្នក​ទាំងពីរ​មិនទាន់​ចូល​រោងការ​តាម​អ្វីដែល​បានគ្រោង​ទុក​នោះ ? ។​ ភិន សុ​ដា​លី​ស និង ប៉ែន ចំរុង បាន​ចុះ​អេ​តា​ស៊ី​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​ទៅតាម​ផ្លូវច្បាប់​រួចរាល់​ហើយ ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​សុទ្ធតែ​បានដឹងថា​អ្នក​ទាំងពីរ​គឺជា​ប្តី​ប្រពន្ធ និង គ្នា ប៉ុន្តែ​បើ​និយាយ​ពី​មង្គល​ការដែល​ត្រូវ​រៀបចំឡើង​ទៅតាម​ប្រពៃណី​ខ្មែរ​នោះ គឺ​នៅ​ពុំទាន់​មាននៅ​ឡើយ​ទេ ទស្សនិកជន​ដែល​ស្នេហា​វិស័យ​សិល្បៈ ម្នាក់ៗ​រងចាំ​មើល​ពិធីមង្គលការ​របស់​អ្នក​ទាំងពីរ​គ្រប់ៗ​គ្នា ។

ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?

បើតាម​ប្រភព​ពត៌មាន​ពី​អ្នកសិល្បៈ​បាន​បង្ហើប​ប្រាប់ថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​មួយគូ​នេះ​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​ទៅតាម​ប្រពៃណី​ខ្មែរ ជាពិសេស​បញ្ហា​គ្រួសារ ដែល​មកទល់ពេលនេះ ក្រុមគ្រួសារ ភិន សុ​ដា​លី​ស នៅតែ​មិន​ទទួលយក​លោក ប៉ែន ចំរុង ។ សម្រាប់ ភិន សុ​ដា​លី​ស និង ប៉ែន ចំរុង មិន​ខ្វាយខ្វល់​អំពី​បញ្ហា​នេះ​ទេ គឺ​ពួកគេ​ទាំងពីរ​នាក់​កំពុង​ប្រឹងប្រែង​សន្សំ​ប្រាក់ ដើម្បី​រៀបចំ​ពិធីមង្គលការ​ដោយ​ខ្លួនឯង ដោយ​មិន​ចង់​ពឹងពាក់​លើ​គ្រួសារ ។

ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?

ភិន សុ​ដា​លី​ស កំពុង​ប្រឹង​ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​រកប្រាក់​ចំណូល​ទុក​សម្រាប់​ផ្គត់ផ្គង់​ជិវិត របស់ខ្លួន ។ បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​ជិត​ឌិ​ត​ជាមួយ ភិន សុ​ដា​លី​ស បាន​ខ្សិ​ប​ប្រាប់ថា ក្នុង​មួយខែ ភិន សុ​ដា​លី​ស អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ ពី​ការងារ​សិល្បៈ​ក៏ដូចជា​ការងារ រកស៊ី​ផ្សេងៗ ។

ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?

ចំណែក ប៉ែន ចំរុង វិញ​ក៏​មិនធម្មតា​ដែរ លោក​កំពុង​ប្រឹងប្រែង​រកប្រាក់​ទាំងយប់​ទាំង​ថ្ងៃ​ស្ទើរតែ​គ្មាន​ពេលទំនេរ ជាពិសេស​បន្ទាប់ពី​ចាប់​អាជីព​ច្រៀង​កាត់សក់​ការ​មក​កាន់តែ​ធ្វើ​ឲ្យ​លោក​កាក់កប​ឡើងៗ ហើយ​លោក​តែងតែ​និយាយ​នៅក្នុង​ទំព័រ Facebook របស់លោក​ថា ត្រូវ​ខំប្រឹង​រកប្រាក់​ឲ្យ​បាន​ច្រើន ដើម្បី​គ្រួសារ ។

ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?

ថ្វីត្បិតតែ ភិន សុ​ដា​លី​ស និង ប៉ែន ចំរុង មិនទាន់​រៀបចំ​ពិធីមង្គលការ​ទៅតាម​ប្រពៃណី​ខ្មែរ​ក៏ពិតមែន តែ​អ្នក​ទាំងពីរ​នៅតែមាន​គម្រោង​រៀបការ​និង​គ្នា​យ៉ាងពិត​ប្រាកដ​តាម​ការឆ្លើយតប​ពី​ក្រុមគ្រួសារ​របស់ ប៉ែន ចំរុង បាន​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​នឹង​រៀបការ​ជាមួយគ្នា គ្រាន់តែ​ពុំទាន់​ដឹង​ពី​ពេលវេលា​ច្បាស់លាស់ ។ ដំបូង​ពួកគេ​ពិតជា​មានបំណង​រៀបការ​នៅក្នុង​ខែមករា ឆ្នាំ ២០១៦ នេះ​ពិតមែន តែ​ពេលនេះ​គឺមាន​ការប្រែប្រួល​ខ្លះ ត្រូវ​រងចាំ​មួយរយៈ​ពេល​ទៀត​សិន ។

ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?

ស្រប​ពេលដែល​ចំណង​ស្នេហ៍ ភិន សុ​ដា​លី​ស និង ប៉ែន ចំរុង កាន់តែ​មាន​ភាព​ផ្អែមល្ហែម ហើយ​ម្នាក់ៗ​ខំប្រឹងប្រែង​រកប្រាក់​រៀ​ងៗ​ខ្លួន ស្រាប់តែ​ថ្មីៗ​នេះ​សង្គ្រាមពាក្យសម្តី​របស់ នាង ភិន សុ​ដា​លី​ស និង​លោក អ៊ិន សុ​ភិន ជា​ឪពុក បាន​ផ្ទុះ​កក្រើក​ឡើង​សារជាថ្មី ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ពី​សំណាក់​ទស្សនិកជន ៕​អា​លី​ណា​

ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?ហេតុអ្វីបានជា ប៉ែន ចំរុង ​និង ​ភិន សុ​ដា​លី​ស មិនទាន់​រៀបការ ?