​ពាក្យ​ទាំង​៣​ម៉ាត់​ដែល​នារី​ចង់​លឺ​ពី​បុរស​

​ពាក្យ​ទាំង​៣​ម៉ាត់​ដែល​នារី​ចង់​លឺ​ពី​បុរស​

មិន​ថា​នារី​ស្ថិត​ក្នុង​ដំណាក់កាល​ណា​ឡើយ គេ​តែងតែ​ចង់​ស្តាប់​ពាក្យ​ទាំង​៣​ម៉ាត់​នេះ​បំផុត ជាពិសេស​ក្នុង​នាម​ជា​ប្រពន្ធ ដូចនេះ​បើ​អ្នក​ចង់​ឲ្យ​ប្រពន្ធ​អ្នកមាន​សុភមង្គល អ្នក​គួរតែ​និយាយ​ពាក្យ​ទាំង​៣​ម៉ាត់​នេះ​ដាក់​គេ​។ តើ​មាន​ពាក្យ​អ្វី​ខ្លះ​ទៅ​?

​ពាក្យ “​ស្រលាញ់​”
​មិន​ខ្វល់​ថា​នៅ​វ័យ​ណា​ឡើយ ពាក្យ​នេះ​ពិត​ជា​សំខាន់​ណាស់​បើ​និយាយ​ចំពោះ​នារី ព្រោះ​នារី​ចូលចិត្ត​សុបិន្ត ដូចនេះ​នៅពេលដែល​លឺ​ពាក្យ​នេះ​ចេញពី​មាត់​របស់​ស្វាមី​ខ្លួន នោះ​គេ​នឹង​សប្បាយ​ចិត្ត​ជា​ខ្លាំង វា​អាច​បញ្ជាក់បាន​ថា​អ្នក​នៅ​តែ​ស្រលាញ់​គេ​ទោះបីជា​ចាស់​ហើយ​ក៏​ដោយ​។​

​ពាក្យ ”​ថ្នាក់​ថ្នម​“
​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​អាពាហ៍ពិពាហ៍ វា​គឺ​មិន​ដូច​ក្នុង​ដំណាក់កាល​ដែល​អ្នក​ស្រលាញ់​គ្នា​ដំបូង​ឡើយ ដោយសារតែ​ពេល​ដែល​អ្នក​រស់នៅ​ជាមួយគ្នា សូម្បី​តែ​លុយ​គ្រឿងទេស​ក្នុងផ្ទះ​ក៏​ត្រូវ​តែ​គិត​ឲ្យបាន​ល្អិតល្អន់​ដែរ ដូចនេះ​នៅពេលដែល​ប្រពន្ធ​លឺ​អ្នក​និយាយ​ថា​អ្នកនឹង​ថ្នាក់ថ្នម ហើយ​មើលថែ​គេ​អស់​មួយជីវិត គេ​នឹង​សប្បាយចិត្ត​ខ្លាំងណាស់ ហើយ​បំភ្លេច​នូវ​ទុក​កង្វល់​ទាំងឡាយ​ដែល​គេ​កំពុងតែ​ប្រឈមមុខ​។​

ពាក្យ ”​នៅក្បែរ​“
​នៅពេល​ដែល​កូន​អ្នកធំ​អស់ ហើយ​អ្នក​ទាំង​ពីរ​ចាស់ ពាក្យ​នៅក្បែរ​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​អាច​ជំនួស​ឲ្យ​ពាក្យ​ទាំងពីរ​ខាងលើ នៅពេលដែល​គេ​ដើរ​មិន​រួច អ្នក​អាច​ជួយ​នៅក្បែរ ហើយ​ទប់​គេ ឬ​អ្នក​អាច​នៅ​ក្បែរ​ជួយ​រុញ​គេ​ដោយ​ឲ្យគេ​អង្គុយ​នៅលើ​រទេះ នេះ​ជា​អ្វី​ដែល​នារី​ត្រូវការ​បំផុត ហើយក៏​ជា​អ្វី​ដែល​អាច​ធ្វើឲ្យ​គេ​មាន​សុភមង្គល​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។