លោក Wang Leehom និងភរិយាជិត ស្វាគមន៍កូនទី២

តៃវ៉ាន់៖ តារាចម្រៀងនិងជាតារាសម្តែង តៃវ៉ាន់លោក Wang Leehom ថ្ងៃពុធនេះបានប្រកាសថាខ្លួននិង ភរិយាកំពុងទន្ទឹមរង់ចាំកូនទី២។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦ នេះថាតារាចម្រៀងវ័យ ៣៩ឆ្នាំលោក Wang Leehom និងភរិយា Li Jinglei បានឆ្លើយទាំងទឹកមុខអៀនប្រៀន នៅគ្លីនិកពិនិត្យសុខភាពស្ត្រីថាភរិយាកំពុង ពពោះកូនទី២ និងអរគុណចំពោះអ្នកគាំទ្រ។

លោក Wang Leehom និងភរិយាវ័យ២៩ឆ្នាំ Li Jinglei បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១៣ និងមានកូនស្រីម្នាក់អាយុជាងមួយឆ្នាំ ៕

លោក Wang Leehom និងភរិយាជិត ស្វាគមន៍កូនទី២

លោក Wang Leehom និងភរិយាជិត ស្វាគមន៍កូនទី២