លោកតាម្នាក់បង្កើតសួន ផ្កាជុំវិញផ្ទះបង្ហាញក្តី ស្រលាញ់ដល់ភរិយាងងឹត ភ្នែករហូតក្លាយជាកន្លែង ទេសចរណ៍ដ៏ទាក់ទាញ (video inside)

ជប៉ុន៖ ថ្ងៃ Valentine មានជារៀងរាល់ថ្ងៃ សម្រាប់ប្តីប្រពន្ធ ជនជាតិជប៉ុនមួយគូ ដោយប្តីបានបង្កើតសួនផ្កា ពណ៌ផ្កាឈូកយ៉ាងធំ នៅជុំវិញផ្ទះជូនភរិយាងងឹតភ្នែក ដើម្បីបង្ហាញពីក្តីស្រលាញ់របស់គាត់។

សួនផ្កាពណ៌ផ្កាឈូក ដ៏ស្រស់ឆើតឆាយនេះ ត្រូវលោកតាដាំឡើង ដើម្បីឲ្យភរិយាដែលងងឹតភ្នែក ៣០ឆ្នាំមកហើយនោះ មានអារម្មណ៍ស្រស់ស្រាយ ដោយសារក្លិនក្រអូបរបស់ផ្កានោះ ហើយសួនផ្ការីក ស្គុះស្គាយជុំវិញផ្ទះ លោកតានិងលោកយាយមួយគូនេះ បានក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយ សម្រាប់ប្រជាជននៅប្រទេសជប៉ុន ។

រឿងរ៉ាវដែលធ្វើឲ្យលោកតា បង្កើតសួនច្បារដ៏ធំនេះឡើង គឺកាលពីឆ្នាំពីឆ្នាំ១៩៨៦ ភរិយារបស់គាត់ឈ្មោះ Kuroki ត្រូវរកឃើញថាមាន ជម្ងឺទឹកនោមផ្អែមកម្រិតធ្ងន់ ដែលអាចធ្វើឲ្យគាត់ងងឹតភ្នែក លុះបានតែ២សប្តាហ៍ ក្រោយភ្នែកគាត់ចាប់ផ្តើមងងឹត ដែលធ្វើឲ្យលោកស្រី Kuroki ខូចចិត្តយ៉ាងខ្លាំង ព្រោះមិនអាចមើលឃើញ គឺគាត់ត្រូវសំងំនៅតែក្នុងផ្ទះ ។ ជារឿងចៃដន្យស្វាមី ដែលមានចិត្តអាណិតប្រពន្ធជាខ្លាំង បានដើរចេញមកក្រៅផ្ទះ សំឡឹងឃើញផ្កា shibazakura មួយដើមតូច និងមានក្លិនក្រអូបឈ្ងុយឈ្ងប់ ពេលនោះគាត់គិតថា ក្លិនរបស់ផ្កានេះ នឹងធ្វើឲ្យប្រពន្ធរបស់គាត់ ញញឹមឡើងវិញ ។

រយៈពេលពីរឆ្នាំក្រោយមក សួនផ្កាដ៏ស្រស់ស្អាតរបស់ស្វាមី ដែលពោពេញដោយក្តីស្រលាញ់នេះ បានរីកស្គុះស្គាយ សម្រស់គួរឲ្យចង់គយគន់ និងមានក្លិនក្រអូបស្រស់ស្រាយ ហើយរហូតមកដល់ពេលនេះសួនផ្កា shibazakura របស់លោកតា បានក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញចាប់ពីដើមខែមិនា ដល់ខែមេសា ហើយមានភ្ញៀវមកទស្សនា ថតរូបកំសាន្តនៅទីនោះ រហូតដល់៧០០០នាក់ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលផ្ការីក ហើយគេបានឲ្យឈ្មោះសួននេះថា «សួនផ្កានៃក្តីស្រលាញ់ និងសុភមង្គល»  ៕