ក្មេងស្រីឥណ្ឌាមាន ជើង៣ ទទួលការវះកាត់ យ៉ាងជោគជ័យ

ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ កើតមកមានជើងលៀន ចេញពីក្រោយខ្នងផ្សេងទៀត ដែលគេគិតថាជារឿង ដ៏កម្របំផុតមួយ ពោលកុមារ ១លាននាក់ មានម្នាក់ប៉ុណ្ណោះ។

ក្មេងស្រីឥណ្ឌាមាន ជើង៣ ទទួលការវះកាត់ យ៉ាងជោគជ័យ

ក្មេងស្រីនេះមានឈ្មោះ Vasha Sena អាយុ ២ឆ្នាំ រស់នៅទីក្រុងញូដេលី ដោយមានជើងធម្មតាពីរ និងទីបីដុះចេញពីចំហៀងខ្នងដ៏ចម្លែក។ ក្រុមលោកវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Govind Ballabh Pant ទីក្រុងញូដេលី បានកាត់ចេញជើងទីបី ដោយជោគជ័យកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

បើតាមប្រធានគ្រូពេទ្យដឹកនាំការវះកាត់លោក Daljit Singh និយាយថា៖ “កុមារនេះ បានកើតជំងឺ Polymedia ជាជំងឺធ្វើឲ្យមានជើងច្រើន។ វាជាលក្ខខណ្ឌមួយ ដែលមនុស្សម្នាក់កើតមកមានដៃជើងច្រើនជាងបួន ប៉ុន្តែពួកយើងពុំដែលឃើញទេ រយៈពេល ៥០ឆ្នាំចុងក្រោយនេះ”។ ចំពោះករណី Polymelia ខាងលើ ខួរឆ្អឹងខ្នងបានវិវឌ្ឍទៅជា អវយវៈមួយបន្ថែមទៀត។

កុមារី Varsha បានកើតនៅមន្ទីរពេទ្យ Bara Hindu Rao ទីក្រុងញូដេលី ក្នុងឆ្នាំ ២០១៤ និងក្រោយមកត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Govind Ballabh Pant ដើម្បីវះកាត់ជើងទីបីចេញ។

ចំណែកម្ដាយរបស់ក្មេង នាង Komal Sena អាយុ ២៤ឆ្នាំ ប្រាប់ថាក្រោយពីឃើញកូនទើបកើតភ្លាម នាងខ្លាចខ្លាំងណាស់ សឹងតែមិនហ៊ានទៅក្បែរឡើយ។ ពេលនេះស្ថាន ភាពកុមារី វិលមករកប្រក្រតីវិញហើយ៕

ប្រភព៖ សប្បាយ