នាង Shin Min Ah លែងខ្វាយខ្វល់ រឿងស្អាតមិនស្អាត

កូរ៉េ៖ តារាស្រីដែលកំពុងពេញនិយម នៅកូរ៉េខាត្បូងទាំងខ្សែភាពយន្ត និងទស្សនាវដ្តីនាង Shin Min Ah ថ្មីៗ នេះបាននិយាយថានាងលែង ខ្វាយខ្វល់ច្រើន រឿងសម្រស់ដូចពីមុនទៀតហើយ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣១ឆ្នាំនាងនាង Shin Min Ah ដែលកំពុងឆក់យក បេះដូងអ្នកគាំទ្រតាមរយៈភាពយន្ត “Oh My Venus” បានបង្ហាញសម្រស់លើទស្សនាវដ្តី Cosmopolitan លេខថ្មីសម្រាប់ខែមិនាខាងមុខ និងបាននិយាយពីអារម្មណ៍ របស់ខ្លួនទាក់ទងនឹងសម្រស់។

Shin Min Ah និយាយថា“ ពេលវេលាចេះតែដើរទៅមុខ ខ្ញុំឈប់គិតថាខ្លួនឯងស្អាតទៀតហើយ ពេលនេះខ្ញុំមានក្តីសុខផ្លូវចិត្ត ហើយខ្ញុំពេញចិត្តអារម្មណ៍បែបនេះ” ។

តារាក្រមិចក្រមើមនាង Shin Min Ah បានបន្ថែមថា ស្នេហាសំខាន់ខ្លាំងសម្រាប់ជីវិត មនុស្សម្នាក់ៗ ហើយនាងគិតថាមនុស្សគ្រប់គ្នា កាន់តែស្អាតឡើងពេលពួកគេមានស្នេហា ហើយភាពស្រស់ស្អាតនឹងកើតឡើងខណៈ ដែលមនុស្សមានទំនុកចិត្តលើខ្លួនឯង ៕