ឈុន សុវណ្ណភក្តី មិនខ្លាចធ្លាក់កូដ

ភ្នំពេញ៖ ចាងហ្វាងវ័យក្មេង ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី មិនខ្លាចធ្លាក់កូដនោះទេ ទោះសម្តែងជាតួរង ឬតួកំប៉ិកកំប៉ុក ក៏ខ្លួនព្រមទទួលការ សម្តែងទាំងអស់ ខណៈដែលជាប់ដៃ សម្តែងតួឯកក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» តែអាចក្តាប់បានតំណែង ជាពិធីករក្នុងស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ មួយទៀតនោះ ។

លោក ឈុន សុវណ្ណភក្តី កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ បានសម្ពោធរឿងមួយជាផ្លូវការ «អាស៊ុយទ្រីស្មោះស្នេហ៍» និងបានដើរជាតួឯក ជាមួយនឹងស្រីស្រស់ កញ្ញា គីម ច័ន្ទបូរមី ។ ក្រោយទទួលបានតំណែង ជាតួឯកក្នុងផលិតកម្មខ្លួន សុវណ្ណភក្តី បានទទួលតំណែងមួយទៀត គឺ ជាពិធីករក្នុងកម្មវីធី របស់ស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។

សុវណ្ណភក្តី បានប្រាប់នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះឲ្យដឹងថា «ខ្ញុំទទួលបានតំណែង ជាពិធីករក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ក្នុងកម្មវិធី «ជីវកម្មប្រចាំថ្ងៃ» ដោយចាក់នៅចន្លោះម៉ោង១ និងម៉ោង២ មានរយៈពេលតែ ១៥នាទីតែប៉ុណ្ណោះ» ។ លោកចាងហ្វាងផលិតកម្មខាងលើ បានបន្តថា «កម្មវិធីនេះតម្រូវឲ្យខ្ញុំទៅសម្ភាសរាល់ម្ចាស់អាជីវកម្មទាំងអស់ ទាក់ទងនឹងអាជីវកម្មរបស់ពួកគាត់» ។

ជាមួយនឹងការក្តាប់បានតំណែង ជាពិធីករនេះ មានការចោទជាសំនួរថា «តើ សុវណ្ណភក្តី មិនខ្លាចធ្លាក់កូដទេឬ?» ឆ្លើយតបនឹងសំណួរនេះ តារាចម្រៀង អ្នកនិពន្ធ ពិធីករ និងជាចាងហ្វាងផលិតកម្ម បានមានប្រសាន៍ថា «ទោះខ្ញុំសម្តែងតួអ្វីក៏ខ្ញុំមិនប្រកាន់ខ្លួនដែរ ហើយខាងផលិតកម្មផ្សេងៗ ហៅថតក៏ព្រមទទួលយក ក្នុងតំណែងអ្វីក៏បាន ព្រោះតែស្រលាញ់សិល្បៈ » ។ លោកបានថ្លែងបន្តថា «ដូចខ្ញុំបានប្រាប់កន្លងមកថា ការបើកផលិតកម្ម BKS គឺដោយសារតែស្រលាញ់សិល្បៈ តែប៉ុណ្ណោះ »។

បញ្ជក់ផងដែរថា រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» បានចំណាយទុនជាង ៧ម៉ឺនដុល្លារ ដើម្បីផលិតឡើង ដោយនឹងវាយលុកទីផ្សាភាពយន្ត នៅពេលខាងមុខនេះ៕

ឈុន សុវណ្ណភក្តី មិនខ្លាចធ្លាក់កូដ

ឈុន សុវណ្ណភក្តី មិនខ្លាចធ្លាក់កូដ

ឈុន សុវណ្ណភក្តី មិនខ្លាចធ្លាក់កូដ