គាស់​ផ្ទះ​ អ្នកលក់​មាស ​នៅ​ផ្សារ​ថ្មគោល​ ទាំង​កណ្តាលថ្ងៃត្រង់ វាយ​បំបែក​ទូដែក​ យក​ទ្រព្យសម្បត្តិ​ អស់​ជា​ច្រើន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់ ទី​១៧ កុម្ភៈ ២០១៦ នេះ បន្ទាប់​ពី​មាន​ ករណី​ចោរ​គាស់​ផ្ទះ​ អាជីវករ​លក់​មាស ​ក្នុង​ផ្សារ​ថ្មគោល ស្ថិត​ក្នុងភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ ដោយ​ជាប់រវល់​ លក់​នៅ​ផ្សារ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ ​ឈ្មោះ​ ឯក រ៉ា​វី ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​អាជីវករ​លក់​មាស ​ក្នុង​ផ្សារ​ថ្មគោល មាន​ទីលំនៅ​ ក្នុងភូមិ​កើតហេតុ​ខាងលើ (​ផ្សារ​ និង​ផ្ទះ នៅ​ជិត​គ្នា​) ។ ករណី​នេះ ​ត្រូវ​គេ​សង្ស័យ​ថា ចោរ​អាច​មាន​គ្នា​លើស ​២​នាក់​ឡើង​ទៅ ព្រោះ​ពួក​វា​ បាន​កាត់​ចម្រឹង​ដែក​បង្អួច និង​វាយ​ទម្លុះ​ទ្វារ ​ចូល​កកាយ​អីវ៉ាន់​ពេញ​ផ្ទះ និង​វាយ​បំបែក​ទូដែក​ យក​ទ្រព្យសម្បត្តិ​​ ដែលគិតត្រួស​ៗ អស់​ប្រាក់​ដុល្លារ​១០១​ដុល្លារ​, ប្រាក់​បាត​៣២​បាត​, ប្រាក់​ខ្មែរ​៣០​លាន​រៀល​, គ្រឿងអលង្ការ​ប្លា​ទី​ន ​២៣​ដំឡឹង និង​គ្រឿងអលង្ការ​មាស​ ១​ដំឡឹង​ ៧​ជី ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​ភ្ញាក់ផ្អើល​នេះ គឺ​បន្ទាប់ពី​ម្ចាស់ផ្ទះ ​ត្រឡប់​មកពីផ្សារ ដើម្បី​​ចម្អិនម្ហូប លុះ​ពេល​ទៅ​ដល់ ទើប​ភ្ញាក់ផ្អើល​តែ​ម្តង ។ បើ​តាម​អ្នក​ជិតខាង​ ឱ្យ​ដឹង​ដែរ​ថា នៅ​វេលា​កើតហេតុ គេ​បានឮ​សំឡេង​ វាយដំ​ខ្លាំង​ៗ​ដែរ តែ​ស្មាន​តែ​គេ​ធ្វើ​ផ្ទះ ដោយ​មិន​បាន​ ចាប់អារម្មណ៍​នោះ​ទេ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ៕

គាស់​ផ្ទះ​ អ្នកលក់​មាស ​នៅ​ផ្សារ​ថ្មគោល​ ទាំង​កណ្តាលថ្ងៃត្រង់ វាយ​បំបែក​ទូដែក​ យក​ទ្រព្យសម្បត្តិ​ អស់​ជា​ច្រើន
គាស់​ផ្ទះ​ អ្នកលក់​មាស ​នៅ​ផ្សារ​ថ្មគោល​ ទាំង​កណ្តាលថ្ងៃត្រង់ វាយ​បំបែក​ទូដែក​ យក​ទ្រព្យសម្បត្តិ​ អស់​ជា​ច្រើន
គាស់​ផ្ទះ​ អ្នកលក់​មាស ​នៅ​ផ្សារ​ថ្មគោល​ ទាំង​កណ្តាលថ្ងៃត្រង់ វាយ​បំបែក​ទូដែក​ យក​ទ្រព្យសម្បត្តិ​ អស់​ជា​ច្រើន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត