​សិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​បរិច្ចាគ​អាហារ​ដល់​ជនក្រីក្រ​

​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ជា​យូរលង់​ណាស់​មកហើយ ក្នុងខណៈ​ពេលដែល​បុគ្គល​ជា​ញាតិមិត្ត បងប្អូន ឬក៏​ប្រជាជន​ក្នុងស្រុក​ភូមិ​តំបន់​ជាមួយគ្នា​ជួបប្រទះ​នូវ​បញ្ហា​ទុក្ខលំបាក តែងតែមាន​ការសហកា​រ គ្នា​ល្អ ជួយ​ទុក្ខ​ធុរៈ​គ្នា និង​មាន​វប្បធម៌​ល្អ​ក្នុងការ​ចែករំលែក​ជា​សម្ភារ​ប្រើប្រាស់ ឬ គ្រឿងឧបភោគ បរិភោគ​ផ្សេងៗ ដើម្បី​បង្ហាញ​នូវ​ទឹកចិត្ត​គោរព​ស្រឡាញ់ និង​គិតគូរ​អំពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក​។

​ជាក់ស្តែង​ដូចជា​សកម្មភាព កាលពី​សប្តាហ៍​កន្លងទៅ​នេះ​របស់​ក្រុម​សិស្សានុសិស្ស​ថ្នាក់​ភាសា អង់គ្លេស​សម្រាប់​កុមារ នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ចំនួន​ជាង​30​នាក់ ដឹកនាំ​ដោយ​លោកគ្រូ អ្នកគ្រូ និង​ថ្នាក់ដឹកនាំ​នៃ​មូលនិធិ ម៉េង​លី ជេ​. គួច បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ​ជាប​បរ​គ្រឿង និង​នំ​ដូ​ណា​ត់ទៅ​បរិច្ចាគ​ជូន​ដល់​ប្រជាជន​ខ្វះខាត​ជាង​៦០០​នាក់ ដែល​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ សាខា​វត្តភ្នំ​។

​លោកគ្រូ តាប ហឺ ជា​គ្រូបង្រៀន​ផ្នែក​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន រៀបរាប់​ឱ្យដឹងថា ថវិកា​ដែល​ក្រុមសិស្ស​យកទៅ​បរិច្ចាគ​ជូន​ប្រជាជន​ខ្វះខាត​តាមរយៈ​មូលនិធិ ម៉េង​លី ជេ​. គួច នាឱកាស​នោះ គឺ​ប្អូនៗ​ប្រមូលបាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ផ្ទះ​ខ្មោច​ក្នុង​កម្មវិធី Halloween Day ដែល​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង នាពេល​កន្លងមក សរុប​ជា​ទឹក ប្រាក់​ទទួលបាន​មាន​ចំនួន​1,351,700​រៀល​។ លោក​បាន​បន្តថា “​នេះ​គឺជា​ទង្វើ​មួយ​ដ៏​ល្អ​សម្រាប់​ឱ្យ កុមារ​ដទៃៗ​ទៀត​យក​គំរូ​តាម ព្រោះថា​នេះ​ក៏​ជា​វប្បធម៌​ចែករំលែក​ដ៏​ល្អ​ផូរផង់​មួយ​របស់​ប្រជាជន​ខ្មែរ យើង​ដែល​បាន​ប្រកាន់ខ្ជាប់​តាំងពី​យូរអង្វែង​តរៀងមក​។ ដូច្នេះ​ក្នុងនាម​ជា​គ្រូ ខ្ញុំ​គ្រាន់តែ​ធ្វើ​ការលើក ទឹកចិត្ត​ក៏ដូចជា​ពន្យល់​ណែនាំ​ឱ្យ​ពួកគេ​យល់​នូវ​អ្វីដែល​ហៅថា ការងារ​សប្បុរសធម៌ និង​ព្យាយាម​អនុវត្ត វា​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​សិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​បរិច្ចាគ​អាហារ​ដល់​ជនក្រីក្រ​

​ចំណែកឯ​លោកគ្រូ ភិន ដា​រា វិញ ក៏បាន​រៀបរាប់​ប្រាប់ថា សិស្ស​របស់គាត់​ទាំងអស់​មាន ភាពសប្បាយ​រីករាយ និង​ខំប្រឹង​ធ្វើការ​សប្បុរសធម៌​នេះ យ៉ាង​សស្រាក់សស្រាំ​មិន​ខ្លាច​នឿយហត់​តាំងពី ដើម​រហូតដល់​ទីបញ្ចប់ ហើយ​នេះ​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ក្រុម​សិស្សានុសិស្ស ដែលមាន​ឱកាស ចុះ​បរិច្ចាគ​អាហារ​ដោយផ្ទាល់​បែបនេះ​។ ប្រសិនបើ​មានឱកាស​ក្រោយៗ​ទៀត លោក និង​ក្រុម​សិ​ស្សា​នុ​- សិស្ស នឹង​បន្តធ្វើ​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​សង្គម​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​៕

​សិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​បរិច្ចាគ​អាហារ​ដល់​ជនក្រីក្រ​

(អត្ថបទសាលា)

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​