EU ដកទុកថវិកា ប្រមាណជាង ១១៨ពាន់ លានអឺរូ សម្រាប់ប្រើប្រាស់ ក្នុងគម្រោង ការគ្រប់គ្រង នុយក្លេអ៊ែរ

ហ្វ្រែងឃឺត/ប្រ៊ុចស៊ែល៖ គណៈកម្មាធិកា សភាពរអឺរ៉ុប បានបង្ហាញនូវ ឯកសារមួយ ដល់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រឲ្យ ដឹងថា EU បាននឹងកំពុងដក ទុកនូវថវិកាប្រមាណ ជាង១១៨លានអឺរ៉ូ ស្មើនឹង៩២ពាន់ លានផោន សម្រាប់ប្រើប្រាស់ ក្នុងគម្រោងការ នៃការរុះរើស និងគ្រប់គ្រងលើនុយក្លេអ៊ែរ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា គណៈកម្មាធិការ សហភាពអឺរ៉ុប បានបង្ហាញនូវ ឯកសារមួយ ដែល EU ចង់កាត់ទុកនូវ ខ្ទង់ថវិកា ប្រមាណ ១៨ពាន់លានអឺរ៉ូ សម្រាប់ប្រើប្រាស់ ក្នុងគម្រោងគ្រប់គ្រង លើការរក្សានូវកាកសំណល់ ពីនុយក្លេអ៊ែរ ។

ក្រុមអ្នកវិភាគមួយចំនួននៅអឺរ៉ុប បានយល់ឃើញថា កម្មវិធីនុយក្លេអ៊ែរ របស់សហភាព អឺរ៉ុប ត្រូវបានរៀបចំ ឡើងដោយមាន សមត្ថភាពគ្រប់គ្រាន់ ហើយកិច្ចពិភាក្សា លើថាមពល នុយក្លេអ៊ែរ ក៏ EU បានទទួលជោគជ័យ ដូចបំណងដែរ មានដូចជា ការកាត់បន្ថយផ្ទះកញ្ចក់ និងការបំភាយនូវ ឧស្ម័នជាដើម ។

ផ្អែកតាមការវិភាគដោយគណៈកម្មាធិការ ត្រូវបានបោះពុម្ពផ្សាយ នៅក្នុងឆ្នាំ២០០៧ ដែលគម្រោងនេះ គឺមុនពេលដែលរោងចក្រ ផលិតនុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ហ្វុយកូស៊ីម៉ា រងការបំផ្លិចបំផ្លាញម្ល៉េះ ដែលបង្កឲ្យមានវិបត្តិ អស់រយៈពេល៥ឆ្នាំ ហើយនេះមានន័យថា ជាការកែប្រែនូវអ្វីដែលថ្មី កាលពីចុងឆ្នាំមុន ។

តាមការឲ្យដឹងពីគណៈកម្មាធិការ បានបញ្ជាក់ថា ផ្អែកតាមការ សម្រេចរបស់ប្រទេស អាល្លឺម៉ង់ ដែលជាប្រទេស មហាសេដ្ឋកិច្ចនៅ អឺរ៉ុបធំជាងគេនោះ បានបរិច្ចាកនូវ ថាមពលនុយក្លេអ៊ែរ មិនឲ្យ លើសពីឆ្នាំ២០២២ នោះឡើយ ក្នុងនោះមានគម្រោង បន្ទះប្រើពន្លឺព្រះអាទិត្យ ធ្យូងថ្ម និងឧស្ម័នសម្រាប់ ប្រើជំនួសវិញ ៕