CR7 ដើរចេញពី សន្និសីទកាសែត ក្រោយគេសួរ រឿងស៊ុតបញ្ចូលទី

តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានដើរចេញពី សន្និសីទសារព័ត៌មាន ក្រោយពីអ្នកកាសែត សួរពាក់ព័ន្ធនឹង កំណត់ត្រាស៊ុតបញ្ចូល ទីក្រៅទឹកដីរបស់ គេនៅរដូវកាលនេះ។

CR7 ដើរចេញពី សន្និសីទកាសែត ក្រោយគេសួរ រឿងស៊ុតបញ្ចូលទី

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ បានទម្លាយសំណាញ់ ទី៣២គ្រាប់ (គ្រប់កម្មវិធី) ហើយគិតត្រឹមសប្ដាហ៍មុនប៉ុន្តែ មិនទាន់អាចស៊ុត បញ្ចូលទីនៅក្រៅ ទឹកដីបាននៅឡើយទេ តាំងពីថ្ងៃទី២៩ ខែវិច្ឆិកាមក។

នៅពេលសួរពាក់ព័ន្ធ នឹងចម្ងល់ខាងលើ ក្នុងសន្និសីទ សារព័ត៌មានមុនប៉ះក្រុម Roma អតីតកីឡាករ Man Utd បានឆ្លើយតបថា៖ “តើនរណាដែល រកគ្រាប់បាល់ក្រៅទឹកដី ច្រើនជាងខ្ញុំ ចាប់តាំងពី ពេលដែលខ្ញុំមកលេង នៅអេស្ប៉ាញ? តើអាចប្រាប់ឈ្មោះ កីឡាករណាម្នាក់បានទេ? នរណាស៊ុតបាន ច្រើនជាងខ្ញុំ? គ្មានចម្លើយ? OK អរគុណ។”

កាលពីខែធ្នូ Ronaldo បានក្លាយជាកីឡាករ ទីមួយដែលរក បាន១០គ្រាប់ នៅវគ្គជម្រុះតាមពូល Champions League។ ១១គ្រាប់នៅរដូវកាលនេះ របស់គេបានមកពី ការប្រកួតក្រៅទឹកដី តែយ៉ាងណាក៏ដោយ ៤ប្រកួត ចុងក្រោយ គេនៅមិនទាន់អាច ស៊ុតបញ្ចូលទីក្រៅពីនៅ Santiago Bernabéu បាននៅឡើយ៕