Man Utd ត្រៀមលុយធំទិញ Aubameyang រីឯ Mata ជិតចាកចេញ

ក្លឹបបិសាចក្រហម Manchester United ត្រៀម ចំណាយលុយ៦០លានផោន (ជិត៨៦លានដុល្លារ) ដើម្បីទិញយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លឹប Borussia Dortmund នៅរដូវក្ដៅខាងមុខ ប៉ុន្តែខ្សែបម្រើ Juan Mata អាចនឹងចាកចេញ។

Man Utd ត្រៀមលុយធំទិញ Aubameyang រីឯ Mata ជិតចាកចេញ

ក្រុមរបស់លោក Louis van Gaal រកគ្រាប់បានតិចបំផុតរដូវកាលនេះ ខណៈដែលប្រកួតចុងក្រោយចាញ់ Sunderland ២-១ ឃ្លាតកាន់តែឆ្ងាយពី Top 4 ទៀត។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ចុងក្រោយ លោក Ed Woodward អនុប្រធានក្លឹប Man Utd បានចាត់ទុក ខ្សែប្រយុទ្ធកំពុងឡើងជើង Aubameyang ជាគោលដៅទី១ ក្រោយចប់រដូវកាលនេះ។

Aubameyang វ័យ២៦ឆ្នាំ ដែលស៊ុត២០គ្រាប់ ២០ប្រកួតនៅ Bundesliga រដូវកាលនេះ នឹងមានតម្លៃប្រហែលយ៉ាងតិច៦០លានផោន និងអាចទទួលបានថ្លៃឈ្នួល ប្រហែល២០ម៉ឺនផោនក្នុង១សប្ដាហ៍នៅទឹកដី Old Trafford។

ដោយឡែក បើតាម Daily Star បានឲ្យដឹងថាខ្សែបម្រើអេស្ប៉ាញ Mata កំពុងតែពិចារណាចង់ចាកចេញពី Man Utd បើសិនជាបិសាចក្រហម មិនបានលេងនៅ UEFA Champions League រដូវកាលក្រោយទេ ខណៈដែលពេលនេះក្លឹប Atletico Madrid និងក្លឹបធំ៣របស់ចិន ដែលលេងនៅ Chinese Super League កំពុងចាប់អារម្មណ៍ខ្លាំង៕

ប្រភព៖ សប្បាយ