ចេញពី​កោះ​ពេជ្រ​ភ្លាម ត្រូវគេ​ប្រួត​កាត់​ជាមួយ​ដាវ​សា​ម៉ូ​រ៉ៃ​

Doliprane TVC

យុវ​សិស្ស​នៃ​សាលា​វិទ្យាល័យ​ទួល​អំពិល​ចំនួន​ពីរ​នាក់​ក្នុងចំណោម​គ្នា ៣ នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ង​ខណៈពេលដែល​ពួកគេ​ទើបតែ​នាំគ្នា​ជិះ​ម៉ូតូ​ចេញមក​ពី​លេង​កោះ​ពេជ្រ រួច​ឈប់​ទិញ​ទឹក​ផឹក ក៏ត្រូវ​ជនដៃដល់​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​មក​កាប់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​ដោយ​មិនដឹង​ពី​មូលហេតុ​ឡើយ ។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ០០ នាទី​រសៀល ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ខាងក្រោយ​ផ្សារ​ទំនើប អ៊ី​អន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

ចេញពី​កោះ​ពេជ្រ​ភ្លាម ត្រូវគេ​ប្រួត​កាត់​ជាមួយ​ដាវ​សា​ម៉ូ​រ៉ៃ​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ម្នាក់ បាន​ប្រាប់​ឱ្យដឹងថា​យុវ​សិស្ស​រងគ្រោះ​ទាំងនោះ​មាន ទី​១-​ឈ្មោះ ហុក ដេវីត​វ័​ន្ត​ស្តា អាយុ ១៩ ឆ្នាំ​ត្រូវបាន​ក្រុម​ជនដៃដល់​កាប់​ត្រូវ​ចំក​ញ្ចឹ​ង និង ថ្ងាស​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ទី​២-​ឈ្មោះ ហេង រតនៈ អាយុ ២០ ឆ្នាំ បាន​ត្រូវរបួស​ត្រង់​ចង្កេះ រងរបួស​ស្រាល និង ទី​៣-​ឈ្មោះ យន់ មុនី អាយុ ១៨ ឆ្នាំ​មិនមាន​របួស​អ្វី​ឡើយ ហើយ​ជនរងគ្រោះ​ទាំង​២ រៀន​នៅ​វិទ្យាល័យ​ទួល​អំពិល ក្នុង​ខណ្ឌដង្កោ​ជាមួយគ្នា ។

ចេញពី​កោះ​ពេជ្រ​ភ្លាម ត្រូវគេ​ប្រួត​កាត់​ជាមួយ​ដាវ​សា​ម៉ូ​រ៉ៃ​

ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ ក៏បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ឱ្យមក​ដឹកយក​យុវ​សិស្ស​រងគ្រោះ​ទាំងពីរ​នាក់​យកទៅ​សង្គ្រោះ ចំណែកឯ​យុវ​សិស្ស​ម្នាក់ទៀត ត្រូវបាន​ហៅ​ទៅធ្វើ​ការសួរនាំ​នៅ​ប៉ុស្តិ៍ ដើម្បី​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនដៃដល់​យកមក​ធ្វើការ​ផ្តន្ទា​ទៅតាម​ផ្លូវច្បាប់ ៕ ភី ផល

ចេញពី​កោះ​ពេជ្រ​ភ្លាម ត្រូវគេ​ប្រួត​កាត់​ជាមួយ​ដាវ​សា​ម៉ូ​រ៉ៃ​