​បុកពីក្រោយ​ហើយ​កិន​ចំក្បាល​ទៀត !

Doliprane TVC

មន្ត្រី​យោធា​ម្នាក់​ត្រូវ រថយន្ត​ធុន​ធំ​មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង ហើយ​កិន​ចំក្បាល​បែក​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង ខណៈដែល​មន្ត្រី​យោធា​រូបនេះ​កំពុង​ដើរ​លើ​ទ្រូងផ្លូវ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​ ០៤ ទៀបភ្លឺ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​ ១៨២.១៨៣ ស្ថិតក្នុង​ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

តាម​ប្រភព​ព័ត​មាន​ពី​មន្ត្រី​យោធា​ម្នាក់​ដែល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ផល ផាន់​នី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។  បច្ចុប្បន្ន​ជាម​ន្ត្រី​យោធា​ក្នុង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ចំណុះ​អគ្គបញ្ជាការ​ប្រចាំ​ទិស​ទី ១ ប្រាសាទព្រះវិហារ ។

​បុកពីក្រោយ​ហើយ​កិន​ចំក្បាល​ទៀត !

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ស្រុក​ជាំ​ក្សាន្ត បាន​ចុះទៅ​ត្រួតពិនិត្យ ហើយក៍​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​នឹងធ្វើ​ការស្រាវជ្រាវ​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕