និស្សិត​ពេទ្យ​ឆ្នាំ​ទី ៣ ម្នាក់​ ចង់កធ្វើអត្តឃាត​ខ្លួនឯង​

Doliprane TVC

​កោះកុង​៖ យុវជន​ម្នាក់​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី ៣ បានសម្រេច​ចិត្ត​ចងក ធ្វើអត្តឃាត​ខ្លួនឯង នៅ​ចន្លោះ​ម៉ោង ១១ ដល់ ១២ យប់​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅក្នុង​រោង​ចាំ​ដី ១ កន្លែង ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ យុវជន​ដែល​ចងក ធ្វើអត្តឃាត​ខ្លួនឯង​នេះ មានឈ្មោះ ប្រាក់ ស៊ី​ធួន ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​កន្លែង កើតហេតុ​ខាងលើ ។

និស្សិត​ពេទ្យ​ឆ្នាំ​ទី ៣ ម្នាក់​ ចង់កធ្វើអត្តឃាត​ខ្លួនឯង​

តាម​សម្តី​ពី​ឪពុកម្តាយ​បង្កើតបាន​និយាយ នៅ​កន្លែងកើតហេតុ​ថា​កាលពី​ព្រលប់ គាត់​ហាម​មិន​កូន​ដើរលេង ព្រោះ​ខ្លាច​មាន​បញ្ហា​ផ្សេងៗ កើតឡើង ព្រោះ​ថ្ងៃទី ១៤ ជា​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ រហូតដល់​ម៉ោងជាង ១១ យប់ កូន​គាត់​បាន​ចេញពីផ្ទះ ហើយ​គាត់ បាន​តាមរក តែ​ហួសពេល​ទៅហើយ ដោយ​កូន​របស់គាត់ បាន​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ។

និស្សិត​ពេទ្យ​ឆ្នាំ​ទី ៣ ម្នាក់​ ចង់កធ្វើអត្តឃាត​ខ្លួនឯង​

សមត្ថកិច្ច និង ក្រុមគ្រូពេទ្យ បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព ហើយ​បាន​បញ្ជាក់ថា យុវជន​ឈ្មោះ ប្រាក់ ស៊ី​ធួន ពិតជា​ចងក ធ្វើអត្តឃាត​ខ្លួនឯង ពិតមែន មិនមាន​ពាក់ព័ន្ធ និង ករណី​ផ្សេង​ឡើយ ។ ក្រោយពី​ពិនិត្យ​ទៅ លើ​សាកសព​រួច​សមត្ថកិច្ច បានប្រគល់​សាកសព ឲ្យ​ឪពុកម្តាយ​យក ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី ៕

និស្សិត​ពេទ្យ​ឆ្នាំ​ទី ៣ ម្នាក់​ ចង់កធ្វើអត្តឃាត​ខ្លួនឯង​