លោក អូបាម៉ា ជជែកជាមួយ មេដឹកនាំ អាស៊ានទាំង១០ ជុំវិញបញ្ហា កូរ៉េខាងជើង និងសមុទ្រចិនខាងត្បូង

ភ្នំពេញ៖សំណុំរឿងនៃការបាញ់បង្ហោះ គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងជម្លោះសមុទ្រចិនខាងត្បូង បានក្លាយជារបៀបវារៈ សំខាន់ក្នុងកិច្ចប្រជុំចង្អៀតលើកទី២ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នេះបើយោងតាមគេហទំព័រ របស់ទូរទស្សន៍ជាតិកម្ពុជា។

ក្នុងកិច្ចពិភាក្សានៅម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវនឹងម៉ោង២៤យប់ ឈានចូលថ្ងៃទី១៧ កុម្ភៈ  ម៉ោងនៅក្នុងប្រទេសកម្ពុជា កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក បណ្តាមេដឹកនាំ អាស៊ាន-អាមេរិក បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ពិសេសបញ្ហានៅឧបទ្វីបកូរ៉េ ដែលមានបណ្តាមេដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់ដូចគ្នា ពិសេសការបង្កើននូវភាពជិតស្និទ្ធថែមទៀត រវាងអាស៊ាននិងអាមេរិក។

ថ្លែងទៅកាន់មេដឹកនាំអាស៊ាន លោក  បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកបានលើកឡើងថានៅពេលនេះ គឺដល់ពេលដែលអាមេរិក បន្តដើរតួនាទីនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វីក ឡើងវិញ ពិសេសធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ដោយផ្អែកទៅលើច្បាប់ ពោលគឺចាត់ទុកអាស៊ាន ជាអង្គការតំបន់លេចធ្លោមួយ។
លោកបន្តថា «តើយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិ ភាព ស្ថិរភាព នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ដោយរបៀបណា ផ្ទុយទៅវិញយើងត្រូវតែធានាថា ច្បាប់មិនមែនអំណាចដែលជាលទ្ធផល នៃការដោះស្រាយជម្លោះផ្សេងៗ។ តាមរយៈនេះយើងត្រូវតែចូលរួមបង្កើតឡើងវិញ នូវច្បាប់និងទម្លាប់ដ៏ល្អទៅថ្ងៃអនាគត»។
ក្នុងជំនួបនោះដែរ មេដឹកនាំទាំងអស់ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកទៅ លើ បញ្ហា នៅសមុទ្រចិនខាងត្បូង ពិសេសពាក់ព័ន្ធទៅ និងការធ្វើនេសាទខុសច្បាប់នៅលើដែន សមុទ្រអន្តរជាតិ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅនិង ការប្រយុទ្ធប្រឆាំងភេរវកម្ម បញ្ហាសុខភាពរបស់ប្រជាជាតិ ការបម្រែ បម្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង ការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស ពិសេសការពិភាក្សាគ្នាទៅនឹង ការប្រយុទ្ធប្រឆាំងទៅនឹងចលនាជ្រុលនិយមអាយស៊ីស។

លោក អូប៉ាម៉ា ថ្លែងទៅកាន់មេដឹកនាំអាស៊ានដែរថា «យើងត្រូវតែធានាឲ្យបាននូវសន្តិសុខលំហសមុទ្រ ក្នុងនោះជាដំបូងបង្អស់យើងត្រូវតែរួមគ្នាដោះស្រាយ ជម្លោះដោយសន្តិវិធី ពិសេសទាមទារឲ្យមាននូវស្ថេរភាព ចំពោះការធ្វើដំណើររបស់នាវាចរណ៍ ហើយរាល់ ជម្លោះត្រូវតែរួមគ្នាដោះស្រាយ ទៅតាមរយៈតុលាអន្តរជាតិ និងលើបញ្ហាការទូត។ លោក អូប៉ាម៉ា បានផ្តល់ថវិកាចំនួន៤២៥លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ នៅក្នុងដំណើរ ការនៃផែនការលំហសមុទ្រ៕