រកឯណាបាន ស្មាតហ្វូនកាលីប Huawei GR5 មានមុខងារ ស្កេនក្រយ៉ៅដៃ

ភ្នំពេញ៖ Huawei គឺជាក្រុមហ៊ុនបច្ចេកវិជ្ជា ឈានមុខនិងលំដាប់ថ្នាក់លេខ 3 ផ្នែកស្មាតហ្វូន ក្នុងពិភពលោក បានចេញលក់ទូរស័ព្ទ ស្មាតហ្វូនស៊េរីថ្មីបំផុត ដែលបំពាក់មុខងារស្កេនក្រយ៉ៅដៃ កាន់តែឆ្លាតវៃ ស្រួលប្រើ មានមុខងារ ច្រើន និងមានលក្ខណៈ ពិសេសដ៍អស្ចារ្យជាច្រើនទៀត គឺ Huawei GR5 ។ Huawei GR5 គឺជាស្មាតហ្វូន សំរាប់យុវវ័យ មនុស្សជំនាន់ថ្មី ប្រើហើយស្រលាញ់និងកាន់តែទាក់ទាញ។

Huawei GR5 បំពាក់នូវមុខងារស្កេនក្រយ៉ៅដៃជំនាន់ថ្មីទី២ដែលអាច អោយអ្នកប្រើកាន់តែងាយ ស្រួល លឿន កាន់តែឆ្លាតវៃ មានមុខងារច្រើន ជាងស្មាតហ្វូនដទៃ ។ មិនថាក្រយ៉ៅយើង សើម រឺស្ងួត លោកអ្នកអាចប្រើក្រយ៉ៅដៃដើម្បីដោះសោរ លឿនតែមួយប៉ប៊្រិចភ្នែក ថតរូបសែលហ្វី  អូសក្រយ៉ៅ ដៃមកក្រោមដើម្បីមើល notification ប៉ះក្រយ៉ៅដៃដើម្បីបិទសំលេងនាឡិការរោទិ៍ រឺបើក App ដែល ទើបនឹងប្រើថ្មី កាន់តែងាយស្រួលនិងរហ័ស ។

កាមេរ៉ា Huawei GR5 បំពាក់នូវបច្ចេកវិទ្យាថ្មី មានមុខងារ F2.0 Aperture អាចកែរូបមនុស្ស រឺរូបថត រឺផ្ទៃខាងក្រោយអោយច្បាស់ រឺមិនច្បាស់ ជាមួយនឹងសិនសឺរប្រភេទ CMOS ថតវីដេអូ ថតយឺតិៗ (Slow-motion) ថតវីដេអូលឿន (All Focus) ថតរូបលឿន (Time-lapse) ដែលជួយសំរួល អ្នកថតវីដេអូអាជីព ថតរឿងខ្លីៗ រឺវីដេអូ  ជាមួយនឹងមុខងារមុខស្អាតរលោង ថតម្ហូបអាហារដោយ មានពណ៌គួរអោយចង់ញ៉ាំ និងមើលទៅកាន់តែឆ្ញាញ់ ដែលមានកាមេរ៉ាក្រោយទំហំ 13 PM និងកាមេរ៉ា មុខទំហំ 5MP។  Huawei GR5 មាំ ហាប់ ធន់ ដែលផលិតពីលោហៈធាតុ ដោយមានថ្មជាប់និង ម៉ាស៊ីន ដែលធ្វើអោយតួរកាន់តែស្រាល ស្តើង រលោងស្រីល ស្រស់ស្អាតមើលទៅកាន់តែ ទាក់ទាញ និង ពេញចិត្តកាន់តែខ្លាំង មើល វីដេអូ រឺរូបភាព ឃើញច្បាស់ដូចធម្មជាតិ ត្រជាក់ភ្នែក ជាមួយនឹងអេក្រង់ ទំហំ 5.5 អ៊ីញ (1080x1920) កំរិត Full High Definition ធ្វើអោយលោកអ្នកពេញចិត្តរាល់គ្រប់ រូបភាព វីដេអូ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

លក្ខណៈពិសេសដទៃទៀត គឺកាន់តែអោយទុកចិត្ត ដែលមានអង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 615 (4x1.5Ghz+4x1.2Ghz) ប្រព័ន្ធប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite ល្បឿនដំណើរការ RAM 2GB និងទំហំក្នុងម៉ាស៊ីន ROM 16GB ។ ជាងនេះទៅទៀត Hauwei GR5 អាចប្រើបានស៊ីមពីរ និងល្បឿនអ៊ិនធើណិត 4G LTE ។ ចំណែកឯថាមពលថ្មខ្លាំង ទំហំ 3000 MAh និងប្រើបានយូរពេញ ១ថ្ងៃ  បំពាក់ដោយបច្ចេកវិទ្យាផ្តាច់មុខសន្សំសំចៃថ្មប្រើ
បានយូរជាងស្មាតហ្វូន ។

គួរបញ្ជាក់ផងដែរ Huawei GR5 ដែលទើបនឹងចេញលក់ថ្មីៗនេះ មានលក់នៅគ្រប់ហាងធំៗ នៅទូទាំងប្រទេស ពោលគឺ 25 ខេត្តក្រុង ដែលមានតម្លៃត្រឹមតែ 259 ដុល្លារ ដោយមានថែម កាដូ ដូចជា ស្រោមទូរសព្ទ័ខាងក្រោយ និងដងថតរូបសែលហ្វី មួយផងដែរ៕

រកឯណាបាន ស្មាតហ្វូនកាលីប Huawei GR5 មានមុខងារ ស្កេនក្រយ៉ៅដៃ

រកឯណាបាន ស្មាតហ្វូនកាលីប Huawei GR5 មានមុខងារ ស្កេនក្រយ៉ៅដៃ

រកឯណាបាន ស្មាតហ្វូនកាលីប Huawei GR5 មានមុខងារ ស្កេនក្រយ៉ៅដៃ

រកឯណាបាន ស្មាតហ្វូនកាលីប Huawei GR5 មានមុខងារ ស្កេនក្រយ៉ៅដៃ