ស្រ្តីជនជាតិភាគតិច កាវែត ដេកស្លាប់នៅតាមផ្លូវ សង្ស័យខ្យល់គរ

ស្ទឹងត្រែង៖ សាកសពស្ត្រី អាយុ៤៧ឆ្នាំម្នាក់ ត្រូវបានប្រទះ ឃើញដេកស្លាប់ មិនដឹងមូលហេតុ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្បែរផ្លូវ ក្នុងភូមិរាជានុកោល សង្កាត់ស្ទឹងត្រូង ក្រុងស្ទឹងត្រែង។

បើតាមអ្នកភូមិ បានឲ្យដឹងថា ស្ត្រីដែលដេកស្លាប់ នៅតាមផ្លូវនេះ ឈ្មោះ សារឿន ភាព អាយុ៤៧ឆ្នាំ ជាជនជាតិភាគតិច កាវែត មានស្រុកកំណើត នៅខេត្តរតនគីរី បច្ចុប្បន្ន រស់នៅអូឈើទាល ភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

យ៉ាងណាក៏ដោយអ្នកភូមិ មិនបានដឹងអំពីមូលហេតុ នៃការស្លាប់នោះទេ អ្នកភូមិបានសន្និដ្ឋានថា ស្រ្តីរងគ្រោះនេះ អាចខ្យល់គរ ដួលស្លាប់ ដោយពុំមានអ្នកណាដឹងជាមុន នៅយប់អធ្រាត្រ នៅម្តុំអូឈើទាល ភូមិរាជានុកោល។ ជនរងគ្រោះ មានប្តីឈ្មោះ ហ្វុង ម៉ាន អាយុ ៥៣ឆ្នាំ មានកូនស្រីម្នាក់រស់នៅ ជាមួយគ្នាមុខរបរកម្មករ។

តាមការសន្និដ្ឋាន របស់គ្រួសារសព នឹងប្រជាពលរដ្ឋ រស់នៅជាមួយគ្នា មកពីខ្យល់គរ ខណៈគាត់ដើរមកពីធ្វើការ ហត់ពេកបានដួលផ្កាប់មុខ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ៕

ស្រ្តីជនជាតិភាគតិច កាវែត ដេកស្លាប់នៅតាមផ្លូវ សង្ស័យខ្យល់គរ

ស្រ្តីជនជាតិភាគតិច កាវែត ដេកស្លាប់នៅតាមផ្លូវ សង្ស័យខ្យល់គរ