កម្ពុជាចូលរួម ទប់ស្កាត់មិនឲ្យ ផែនដីឡើងកម្តៅ លើសពី២អង្សាសេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា ប្រមុខដឹកនាំ មិនត្រឹមតែធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅ ទេសចរដ៏ទាក់ទាញ ប៉ុណ្ណោះទេ គឺកម្ពុជាបានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការទប់ស្កាត់ ការឡើងកម្តៅ របស់ភពផែនដី ជាមួយពិភពលោក មិនឲ្យលើសពី ២អង្សាសេ ។

លោក ថោង ខុន បានមានប្រសាសន៍ លើកឡើងថា” ដើម្បីកុំឲ្យភពផែនដី ឡើងកម្តៅលើសពី២អង្សាសេ ក្នុងនោះមានផែនការ សកម្មភាព ៣សំខាន់ៗគឺ “ (Green Living , Green Buiding  និង Green Transport) មានន័យថា ធ្វើយ៉ាងណាឲ្យ ការរស់នៅ ប្រកបដោយ បរិស្ថាន ធម្មជាតិ បរិយាកាសបរិសុទ្ធ និងទេសភាពបៃតង រួមនិងការរៀបចំ ទុកដាក់សម្រាប់ ឲ្យមានអនាម័យ។

ចំពោះលំនៅដ្ឋាន ឬ អគារ ត្រូវតែធ្វើយ៉ាងណាឲ្យ មានពន្លឺចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី នៅជុំវិញផ្ទះមានដាំស្មៅ រុក្ខជាតិ ដំណាំដាំដុះផ្សេងៗ ជាច្រើនទៀត ដើម្បីជួយស្រូប យកកាបោនចេញ ពីភពផែនដី  និងអាចស្រូបយក ខ្យល់អាកាស បរិសុទ្ធបានពីគ្រប់ទិសទី ។

លើសពីនេះ គឺនាំគ្នាចូលរួមកាត់ បន្ថយការបំភាយ ឧស្ម័នពុលចេញពី មធ្យោបាយធ្វើដំណើរដោយនាំ គ្នាមកជិះរថយន្តក្រុង ហើយរថយន្តក្រុង ទាំងនោះនៅ ពេលខាងមុខ គឺត្រូវតែកាត់បន្ថយការប្រើ ប្រាស់ប្រេងឥន្ធនៈ ងាកមកប្រើប្រាស់ ឋាមពល ឬ ប្រើប្រាស់កំដៅ ព្រះអាទិត្យជាដើម។

សូមបញ្ជាក់ថា ការរស់នៅ បែបធម្មជាតិ (Green Living), លំនៅដ្ឋានមាន បរិយាកាស (Green Buiding)  និងកាត់បន្ថយ ការបំភាយឧស្ម័ន ពីមធ្យោបាយធ្វើដំណើរ (Green Transport) គឺជាគោលដៅ ធំបំផុតនៃស្មារតី បរិស្ថានពិភពលោក៕

កម្ពុជាចូលរួម ទប់ស្កាត់មិនឲ្យ ផែនដីឡើងកម្តៅ លើសពី២អង្សាសេ