ឆេះផ្ទះ២ខ្នង នៅប្រឡាយធំ ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋ២ខ្នង នៅតំបន់ប្រឡាយហាមឃាត់ ក្នុងភូមិប្រឡាយធំ សង្កាត់ព្រៃញី ក្រុងពោធ៍សាត់ នៅម៉ោងប្រមាណ ៣៖៣០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានអគ្គិភ័យឆាបឆេះ។

បើតាមអ្នកភូមិបានឲ្យដឹងថា ករណីតាមការសន្និដ្ឋាន អាចបណ្តាលមកពី ទុសេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះមិននៅ សំណាងល្អការឆាប ឆេះបានប្រមាណ ៣០នាទី កម្លាំងអាជ្ញាធរ និងក្រុមពន្លត់អគ្គិភ័យ បានទៅជួយអន្តរាគមន៍ ពន្លត់ទាន់ពេល មិនបានឆេះរាលដាលដល់ ផ្ទះអ្នកជិតខាងនោះឡើយ។

បើអាជ្ញាធរ បានបញ្ជាក់ថា នៅក្នុងតំបន់ឆាបឆេះនេះ ជាតំបន់ហាមឃាត់ ដែលអាជ្ញាធរមិនអនុញ្ញាតឲ្យ ប្រជាពលរដ្ឋសាងសង់ផ្ទះ តែនៅមានការលួចសាងសង់ ហើយផ្ទះនៅម្តុំនេះ មានប្រមាណ១០ផ្ទះ មិនធំនោះទេ ទំហំប្រហែល៥ម៉ែត្រជាង៕