ស្ថាប័នធានា គុណភាពជប៉ុន បើកសវនកម្ម លើការងារបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា

ភ្នំពេញ៖ ស្ថាប័នធានាគុណភាពជប៉ុន (JQA) បានបើកបើកសវនកម្មលើការងារបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាប្រចាំឆ្នាំ លើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០១៦។
យោងតាមគេហទំព័រ របស់អាជ្ញាធរជាតិអប្សរា នៅព្រឹក ថ្ងៃទី១៧ ខេកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “ក្នុងបទបង្ហាញដល់អង្គប្រជុំ លោក Kozo Sakurada ពន្យល់ថា សវនកម្មលើកនេះជាប្រភេទសវនកម្មតាមដាន ទៅលើភាពអនុលោមនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន បន្ទាប់ពីអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO១៤០០១ ជាថ្មីម្តងទៀតកាលឆ្នាំ២០១៥កន្លងទៅ។ តាមរយៈសវនកម្មនេះ នឹងធ្វើឲ្យក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន”។

លោកបន្ដថាការលើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាព ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO១៤០០១ ពីស្ថាប័នធានាគុណភាពរបស់ជប៉ុន ជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៦មក។ អង្គរជាបេតិកភណ្ឌពិភពលោកមុនគេបង្អស់ដែល ទទួលបានវិញ្ញាបនបត្រនេះ។ ការងារនេះ មិនមែនបានមកពីបុគ្គលណា ម្នាក់នោះទេ តែវាជាកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់៕