Thiago Silva ធ្លាប់​បញ្ចុះបញ្ចូល Neymar ឲ្យទៅ Paris


Thiago Silva ធ្លាប់​បញ្ចុះបញ្ចូល Neymar ឲ្យទៅ Paris

Thiago Silva សារភាព​ថា​ខ្លួន​ធ្លាប់​បាន​បញ្ចុះបញ្ចូលមិត្ត​រួម​ជាតិ Neymar ឲ្យ​មក​ចូលរួម​ជាមួយ​ក្លឹប Paris Saint-Germain នៅ​ប្រទេស​បារាំង​ តែ​ខ្សែប្រយុទ្ធ​វ័យ​២៤ឆ្នាំ មិន​បាន​ឆ្លើយ​យល់ព្រម ឬ​បដិសេធ​អ្វី​នោះ​ទេ។

 

Thiago Silva ធ្លាប់​បញ្ចុះបញ្ចូល Neymar ឲ្យទៅ ParisThiago Silva ធ្លាប់​បញ្ចុះបញ្ចូល Neymar ឲ្យទៅ Paris

 

តារា​លេចធ្លោ​ទាំងពីរ​នៅ​ក្នុង​ក្រុមជម្រើសជាតិ​ប្រេស៊ីល​ទាំងពីរ ​បាន​ជួប​គ្នា​នៅ​កម្មវិធីប្រគល់​ពាន Ballon d’Or កាល​ពី​ខែមុន ហើយ​ Silva បាន​ប្រាប់​ពី​ការ​សន្ទនា​របស់​ខ្លួន​ជាមួយ Neymar ថា​កាល​ពី​ថ្ងៃ​នោះ​ថា៖ “ខ្ញុំ​បាន​ប្រាប់ Neymar ឲ្យ​ផ្ទេរ​មក Paris ជាមួយ​គ្នា តែ​គេ​បាន​សើច ​រួច​ប្រាប់​ថាចាំ​មើល​សិន​លទ្ធផលយ៉ាងណា​ គ្រប់​គ្នា​នឹង​ដឹង​នៅ​ចុង​រដូវកាល”។

 

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ Silva ពី​រវាង Neymar និង Ronaldo មួយ​ណា​ដែល​គេ​ចង់​ឲ្យ​ទៅ​លេង នៅ PSG ជាង ខ្សែ​ការពារ​វ័យ​៣១ឆ្នាំ បានប្រាប់ថា៖ “វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក! តើ​ខ្ញុំ​អាច​រើស​ទាំង​២ បានទេ? គេ​ទាំងពីរ​សុទ្ធ​តែ​ជា​កីឡាករ​កំពូល។ Ronaldo មាន​បទពិសោធន៍​ច្រើន​ជាង តែ ​Neymar ដែល​មានវ័យ​ទើប​២៤ឆ្នាំ​សោះ ​អាច​ឈាន​ដល់​កម្រិត​កំពូល​បាត់​ទៅ​ហើយ ដូច្នេះ​ខ្ញុំ​គួរ​តែ​រើស​យក​អ្នក​ដែល​ក្មេង​ជាង”៕

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ Sport-English