សកម្មជន​តំបន់​អា​រ៉ែ​ង ៣០​នាក់ ប្រមូល​ផ្តុំគ្នា ក្រៅ​សាលាដំបូង​ខេត្ត ដើម្បី​តាមដាន​លទ្ធផល​អង្គ​សវនាការ​

កោះកុង: សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង​ប្រមាណ​៣០​នាក់​បានមក​ប្រមូលផ្តុំ​ជួបជុំគ្នា​នៅ​ខាង​ក្រៅរបង​សាលាដំបូង​ខេត្ត​ក្រោម​ការ​រឹតបន្តឹង សន្តិសុខ កាលពី​ព្រឹក​ថ្ងៃទី​១៧​កុម្ភៈ​ឆ្នាំ​២០១៦​ដើម្បី​តាមដាន​ល​ទ្ទ​ផល​នៃ​អង្គ​សវនាការ​ជំនុំ​ជំ​ម្រះ​ក្តី​លោក​វ៉ែន វ៉ន​ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ជំនាប់ ស្រុក​​ថ្មបាំង​ និង​ជា​តំណាង​សហគម​ន៏​តំបន់​អា​រ៉ែ​ង​។​

​លោក​អ៊ិន គង់​ជិត​មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​បាន​ប្រាប់​CEN​ថា​អង្គ​សវនាការ​នេះ បាន​ប្រព្រឹត្ត​ធើ្វ​ឡើង ក្រោម​វត្តមាន លោក​អាំង ចិន្តា​ចៅក្រម​ជំនុំជម្រះ​និង​លោក​អ៊ីវ ត្រាយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រមទាំង​សាក្សី ដើមចោទ​និង​ចុងចោទ ម​ន្រី្ត​អង្គការ​សិទ្ធមនុស្ស​និង​មេធាវី​។​

​មន្ត្រី​អង្គការ​សិទ្ធមនុស្ស​ខាងលើ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ដេញដោល​សាកសួរ​អស់​រយៈពេល​ជិត​បី​ម៉ោង​រួចមក លោក​អ៊ីវ​ត្រាយ​តំណាង អយ្យការ អម​តុលាការខេត្ត​បានស្នើរ​ឲ្យ​លុបចោល​បទចោទប្រកាន់​មួយ​ក្នុងចំណោម​ពីរ​គឺ​បទ​លុបបំបាត់​វត្ថុតាង តាម​មាត្រា​ទី​៥៣៣​នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែក​សាលក្រម​វិញ​តុលាការ​នឹង​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី​៣​មិនា​ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​សូមបញ្ជាក់​ថាះ​លោក​វ៉ែន វ៉ន​ជា​ជនជាតិភាគតិច​ជួង​សមាជិក​ក្រុមប្រឹក្សាឃុំ​ជំនាប់​និង​ជា​តំណាង​សហគម​ន៏​អា​រ៉ែ​ង ស្រុក​ថ្មបាំង ត្រូវបាន​សាលាដំបូង ខេត្តកោះកុង កោះហៅ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​៧​តុលា​ឆ្នាំ​២០១៥​លោក​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះ នៅ​ព្រឹក​ថ្ងៃ​ដដែល​ពីបទ​ប្រ​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​និង​លុបបំបាត់​វត្ថុតាង​៕

សកម្មជន​តំបន់​អា​រ៉ែ​ង ៣០​នាក់ ប្រមូល​ផ្តុំគ្នា ក្រៅ​សាលាដំបូង​ខេត្ត ដើម្បី​តាមដាន​លទ្ធផល​អង្គ​សវនាការ​

សកម្មជន​តំបន់​អា​រ៉ែ​ង ៣០​នាក់ ប្រមូល​ផ្តុំគ្នា ក្រៅ​សាលាដំបូង​ខេត្ត ដើម្បី​តាមដាន​លទ្ធផល​អង្គ​សវនាការ​

សកម្មជន​តំបន់​អា​រ៉ែ​ង ៣០​នាក់ ប្រមូល​ផ្តុំគ្នា ក្រៅ​សាលាដំបូង​ខេត្ត ដើម្បី​តាមដាន​លទ្ធផល​អង្គ​សវនាការ​
​រូប​ថ​ត៖លោក​វ៉ែន វ៉ន​និង​សកម្មជន​អា​រ៉ែ​ង​ដែល​មក​ប្រមូល​ផ្តុំគ្នា​នៅ​ខាង​ក្រៅរបង​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៧​កុម្ភៈ​ឆ្នាំ​២០១៦