រក​ឯណា​បាន ស្មា​ត​ហ្វូ​ន​កាលី​ប Huawei GR5 មានមុខ​ងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ តម្លៃ​តែ 259 ដុល្លារ​

ភ្នំពេញ: Huawei គឺជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ឈានមុខ និង​លំដាប់ថ្នាក់​លេខ 3 ផ្នែក​ស្មា​ត​ហ្វូ​ន ក្នុង​ពិភពលោក បាន​ចេញលក់​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត តម្លៃ​ត្រឹមតែ 259 ដុល្លារ ដែល​បំពាក់​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ កាន់តែ​ឆ្លាត​វៃ ស្រួល​ប្រើ មាន​មុខងារ​ច្រើន និង​មាន​លក្ខណៈ ពិសេស​ដ៍​អស្ចារ្យ​ជាច្រើន​ទៀត គឺ Huawei GR5​។ Huawei GR5 គឺជា​ស្មា​ត​ហ្វូ​ន សំរាប់​យុវវ័យ មនុស្ស​ជំនាន់​ថ្មី ប្រើ​ហើយ​ស្រលាញ់​និង​កាន់តែ​ទាក់ទាញ​។

Huawei GR5 បំពាក់​នូវ​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី​ទី 2 ដែល​អាចអោយ​អ្នក​ប្រើ​កាន់តែ​ងាយ ស្រួល លឿន កាន់តែ​ឆ្លាត​វៃ មាន​មុខងារ​ច្រើន ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​។ មិន​ថា​ក្រ​យ៉ៅ​យើង សើម រឺ​ស្ងួត លោកអ្នក​អាច​ប្រើ​ក្រ​យ៉ៅ​ដៃ​ដើម្បី​ដោះ​សោរ​លឿន​តែមួយ​ប៉​ប្រ៊ិ​ច​ភ្នែក ថតរូប​សែ​ល​ហ្វី  អូស​ក្រ​យ៉ៅ ដៃ​មកក្រោម​ដើម្បី​មើល notification ប៉ះ​ក្រ​យ៉ៅ​ដៃ​ដើម្បី​បិទ​សំលេង​នាឡិការ​រោទិ៍ រឺ​បើក App ដែល ទើបនឹង​ប្រើ​ថ្មី កាន់តែ​ងាយស្រួល​និង​រហ័ស​។​
 
​កាមេរ៉ា Huawei GR5 បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី មានមុខ​ងារ F2.0 Aperture អាច​កែ​រូប​មនុស្ស រឺ​រូបថត រឺ​ផ្ទៃ​ខាងក្រោយ​អោយ​ច្បាស់ រឺ​មិន​ច្បាស់ ជាមួយនឹង​សិន​សឺរ​ប្រភេទ CMOS ថត​វីដេអូ ថត​យឺ​តិៗ (Slow-motion) ថត​វីដេអូ​លឿន (All Focus) ថតរូប​លឿន (Time-lapse) ដែល​ជួយ​សំរួល អ្នក​ថត​វីដេអូ​អាជីព ថត​រឿង​ខ្លីៗ រឺ​វីដេអូ  ជាមួយនឹង​មុខងារ​មុខ​ស្អាត​រលោង ថត​ម្ហូបអាហារ​ដោយ មាន​ពណ៌​គួរអោយ​ចង់​ញ៉ាំ និង​មើលទៅ​កាន់តែ​ឆ្ញា​ញ់ ដែលមាន​កាមេរ៉ា​ក្រោយ​ទំហំ 13 PM និង​កាមេរ៉ា មុខ​ទំហំ 5MP​។

​បើ​និយាយ​ពី​តួរ​ទូរ​សព្ទ័​វិញ គឺ​មាំ ហាប់ ធន់ ដែល​ផលិត​ពី​លោហៈធាតុ ដោយមាន​ថ្ម​ជាប់​និង ម៉ាស៊ីន ដែល​ធ្វើអោយ​តួរ​កាន់តែ​ស្រាល ស្តើង រលោង​ស្រី​ល ស្រស់ស្អាត​មើលទៅ​កាន់តែ ទាក់ទាញ និង ពេញចិត្ត​កាន់តែខ្លាំង​។

​បើ​លោក​អ្នកមើល​វីដេអូ រឺ​រូបភាព នោះ​ឃើញច្បាស់​ដូច​ធម្មជាតិ ត្រជាក់​ភ្នែក ជាមួយនឹង​អេក្រង់ ទំហំ 5.5 អ៊ី​ញ (1080x1920) កំរិត Full High Definition ធ្វើអោយ​លោកអ្នក​ពេញចិត្ត​រាល់​គ្រប់ រូបភាព វីដេអូ ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​បើ​និយាយ​លក្ខណៈពិសេស​ដទៃទៀត គឺ​កាន់តែ​អោយ​ទុកចិត្ត ដែលមាន​អង្គ​ប្រតិបត្តិការ​ប្រភេទ Qualcomm Snapdragon 615 (4x1.5Ghz+4x1.2Ghz) ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite ល្បឿន​ដំណើរការ RAM 2GB និង​ទំហំ​ក្នុង​ម៉ាស៊ីន ROM 16GB​។ ជាងនេះទៅទៀត
Hauwei GR5 អាច​ប្រើ​បាន​ស៊ីម​ពីរ និង​ល្បឿន​អ៊ិន​ធើ​ណិ​ត 4G LTE​។ ចំណែកឯ​ថាមពល​ថ្ម​ខ្លាំង ទំហំ 3000 MAh និង​ប្រើ​បានយូរ​ពេញ ១​ថ្ងៃ បំពាក់​ដោយ​បច្ចេកវិទ្យា​ផ្តាច់មុខ​សន្សំសំចៃ​ថ្ម​ប្រើ បានយូរ​ជាង​ស្មា​ត​ហ្វូ​ន​។​

​គួរបញ្ជាក់​ផងដែរ Huawei GR5 ដែល​ទើបនឹង​ចេញលក់​ថ្មីៗ​នេះ មាន​លក់​នៅ​គ្រប់​ហាង​ធំៗ នៅ​ទូទាំងប្រទេស ពោលគឺ 25 ខេត្ត​ក្រុង ដែលមាន​តម្លៃ​ត្រឹមតែ 259 ដុល្លារ ដោយមាន​ថែម កាដូ ដូចជា ស្រោម​ទូរ​សព្ទ័​ខាងក្រោយ និង​ដង​ថតរូប​សែ​ល​ហ្វី មួយ​ផងដែរ​៕​