ស្រវឹង​ជិះ​ម៉ូតូ​មក​ទាត់​បង្គោល​សាជី ចរាចរណ៍ ខូចខាត​អស់​៣ និង​បែក​ដំបង​ភ្លើង​សញ្ញា​១ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​តុលាការ​

ស្វាយរៀង: ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ សម្រេច​ប​ញ្ជួ​ន​ខ្លួន​បុរស ២​នាក់ ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដោយបាន​ចោទប្រកាន់​ពីបទ បើក​ម៉ូតូ​ក្នុងពេល​ស្រវឹងស្រា បំផ្លាញ​សំភារៈ​នគរបាល​ចរស​ចរណ៍ និង​មើលងាយ​សេចក្តីថ្លៃថ្នូរ​របស់​សម​ត្ថ​កិច្ច​នគរបាល​។

​បើតាម​ការបញ្ជា​ក់រប​ស់់លោក អ៊ុច សារ៉ន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បានអោយដឹងថា​៖ កាលពី​ថ្ងៃ​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨ : ៣០ យប់ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ស្វាយទាប​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ត្រង់ចំណុច​ផ្លូវជាតិ​លេខ​១ ភូមិ​ប្រសូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ស្របពេលនោះ​ក៏មាន​ឈ្មោះ ម៉ឹក ស​ខ្ជា អាយុ ៣៣ ឆ្នាំ​មុខរបរ​គ្រូបង្រៀន បាន​ជិះ​ម៉ូតូ ហុងដា ស៊េរី ២០១៥ រូ​ម​ដំណើរ​ដោយ​ឈ្មោះ​អាំ សាល អាយុ ៣២ ឆ្នាំ​មុខរបរ​កសិករ​អ្នក​ទាំងពីរ​បាន​ជិះ​ម៉ូតូ​មកដល់​កន្លែង​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​បាន​ចុះមក​ទាត់ បង្គោល​សាជី ខូចខាត​អស់ ចំនួន ៣ និង​បែក​ដំបង​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន ១ ដែល​ដាក់​នៅលើ​ទ្រូងផ្លូវ​ភ្លាមនោះ​កម្លាំង បាន​ចាប់​ឃាត់ខ្លួន ជនបង្ក​ទាំង​២​នាក់​ហើយ​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​អាកុល ទៅលើ​ឈ្មោះ​ម៉ឹក​ស​ខ្ជា​ដែលជា​អ្នកបើកបរ​តាម​ការពិនិត្យ​នោះ ឃើញ​មាន កម្រិត​ជាតិ​អាល់កុល ០,៩២​មី​លី​ក្រាម​/១​លីត្រ​ខ្យល់ និង​អ្ន​ករូម​ដំណើរ​មានឈ្មោះ អាំ សាល ឃើញ​កម្រិត ០,៨៦​មី​លី​ក្រាម​/១​លីត្រ​ខ្យល់​។​

ដោយសារ​ជនបង្ក​បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ច្នេះ​ហើយ​ទើប​ការិយាល័យ​បានរៀបចំ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

ស្រវឹង​ជិះ​ម៉ូតូ​មក​ទាត់​បង្គោល​សាជី ចរាចរណ៍ ខូចខាត​អស់​៣ និង​បែក​ដំបង​ភ្លើង​សញ្ញា​១ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​តុលាការ​

ស្រវឹង​ជិះ​ម៉ូតូ​មក​ទាត់​បង្គោល​សាជី ចរាចរណ៍ ខូចខាត​អស់​៣ និង​បែក​ដំបង​ភ្លើង​សញ្ញា​១ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​តុលាការ​